ទីភ្នាក់ងារសារព័ត៌មាន RIA បានរាយការណ៍ថា ក្រសួងការបរទេសរុស្ស៊ី បាននិយាយនៅថ្ងៃពុធនេះថា កងកម្លាំងមួយចំនួន កំពុងព្យាយាមបំផ្លាញទំនាក់ទំនងរបស់ទីក្រុងមូស្គូ ជាមួយអាស៊ែរបៃហ្សង់ ហើយថា ពួកគេគួរតែគិតឲ្យបានល្អិតល្អន់អំពីអ្វីដែលពួកគេកំពុងធ្វើ។
សេចក្តីថ្លែងការណ៍នេះ ត្រូវបានធ្វើឡើង ស្របពេលដែលភាពតានតឹងរវាងប្រទេសទាំងពីរ កើនឡើងបន្ទាប់ពីអ្នកកាសែតរដ្ឋរុស្ស៊ីពីរនាក់ ត្រូវបានចាប់ខ្លួន នៅទីក្រុងបាគូ និងជនជាតិរុស្សីប្រហែល ១៥នាក់ទៀត ត្រូវបានចាប់ខ្លួនដាច់ដោយឡែកពីគ្នាពីបទសង្ស័យជួញដូរគ្រឿងញៀន និងឧក្រិដ្ឋកម្មតាមអ៊ីន ធឺណិត។
ការចាប់ខ្លួននេះ បានធ្វើឡើង បន្ទាប់ពីនគរបាលរុស្ស៊ី បានឆ្មក់ចាប់ខ្លួនជនជាតិអាស៊ែរបៃហ្សង់ ដែលរស់នៅក្នុងប្រទេសរុស្ស៊ី ដោយសង្ស័យថា មានជាប់ពាក់ព័ន្ធក្នុងឧក្រិដ្ឋកម្មធ្ងន់ធ្ងរ ដែលបុរសពីរនាក់ បាន ស្លាប់។
កាសែត RIA បានដកស្រងសម្តីក្រសួងការបរទេសរុស្ស៊ីដែលបាននិយាយថា ខ្លួនបានចាត់ទុកទំនាក់ទំនងរបស់ខ្លួនជាមួយបាគូថា មានសារៈសំខាន់ខ្លាំងណាស់ ហើយថា ខ្លួនជឿថា ការចាប់ខ្លួនអ្នកកាសែតរុស្ស៊ីមិនពាក់ព័ន្ធនឹងការងាររបស់ពួកគេទេ ប៉ុន្តែត្រូវបានជំរុញដោយការពិចារណាផ្សេងទៀត។
ចាប់តាំងពីពេលនោះមក អ្នកសារព័ត៌មានទាំងពីរនាក់ ត្រូវបានចោទប្រកាន់ពីបទក្លែងបន្លំ និងឧក្រិដ្ឋកម្មផ្សេងទៀត ដោយតុលាការទីក្រុងបាគូ។

