ប្រធានសមាគមអ្នកផ្គត់ផ្គង់ត្រីនៅកម្ពុជា ស្នើសុំក្រសួងជំនាញសម្រួលលើនីតិវិធីមួយចំនួន ដើម្បីជំរុញការប្រមូលទិញត្រីឱ្យឆ្លើយតបទីផ្សារ

2025/07/02 11:40:02 pm        1.5 K

ភ្នំពេញ ៖ ប្រធានសមាគមអ្នកផ្គត់ផ្គង់ត្រីនៅកម្ពុជា តំណាងឱ្យអ្នកប្រមូលទិញត្រីក្នុងស្រុក និងនាំចូល បង្ហាញនូវការប្តេជ្ញាចិត្តខ្ពស់ ក្នុងការ ចូលរួមជាមួយរាជរដ្ឋាភិបាល ជំរុញការផ្គត់ផ្គង់ត្រីឱ្យឆ្លើយតបនិងតម្រូវការទីផ្សារ និងសូមការគាំទ្របន្ថែមពីក្រសួង-ស្ថាប័ន្ធពាក់ព័ន្ធ ជួយសម្រួលនូវនីតិវិធីមួយចំនួន ដើម្បីជំរុញកិច្ចដំណើរឱ្យប្រព្រឹត្តិទៅដោយរលូន។   

​លោកស្រី នាង សុវណ្ណារី ប្រធានសមាគមអ្នកផ្គត់ផ្គង់ត្រីនៅកម្ពុជា លើកឡើងនៅក្នុងសន្និសីទ ពាក់ព័ន្ធបញ្ហាប្រឈមរបស់ ក្រុមអ្នកនាំចូលធនធានវារីសត្វ របស់សមាជិកសមាគមអ្នកផ្គត់ផ្គង់ត្រីនៅកម្ពុជា នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ នេះថា ជុំវិញការផ្គត់ ផ្គង់ត្រីសាច់នេះ សមាជិករបស់សមាគមទាំងអស់បានចូលរួមចំណែកយ៉ាងសំខាន់ នៃការផ្គត់ផ្គង់ស្បៀងនៅកម្ពុជា តាមរយៈការ ប្រមូលទិញត្រីក្នុងស្រុក និងការនាំចូលផងដែរ ដើម្បីឆ្លើយតបទៅនិងតម្រូវការទីផ្សារដូចជា ការប្រមូលទិញពីតំបន់ផ្សេងៗនៅកម្ពុជា យកមកលក់លើទីផ្សារ និងនាំចូល ដើម្បីចូលរួមរក្សានូវតម្លៃឱ្យមានស្ថិរភាព និងឆ្លើយតបទៅនិងការរស់នៅរបស់ប្រជាជន។

លោកស្រី បន្តឱ្យដឹងថា ជុំវិញការប្រមូលទិញត្រីក្នុងស្រុក ក៏ដូចជាការនាំចូលនេះ កន្លងមក សមាជិករបស់សមាគមទាំងអស់ បានខិតខំប្រឹងប្រែងយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការប្រមូលទិញ ក្នុងគោលដៅស្វែងរកប្រាក់ចំណូលសម្រាប់ខ្លួនឯងផង និងការ ជំរុញផ្គត់ផ្គង់ឱ្យឆ្លើយបតទៅនិងតម្រូវការទីផ្សារផង។ ក្នុងនាមលោកស្រី ដែលជាតំណាងឱ្យសមាជិក-សមាជិកា របស់សមាគមដែល ចំនួន ១២៨ រូប បានថ្លែងនូវការប្តេជ្ញាចិត្តខ្ពស់ ក្នុងការអនុវត្តផែនការ និងសកម្មភាពរបស់សមាគម ឱ្យស្របតាមយុទ្ធសាស្រ្តរបស់ រាជរដ្ឋាភិបាល គាំទ្រសន្តិសុខស្បៀងក្នុងស្រុក ឆ្លើយតបទៅនិងវិបត្តិ និងបញ្ហានានា ដែលកើតឡើងជាយថាហេតុ ដើម្បីកាត់បន្ថយ ភាពក្រីក្រ និងការពង្រឹងភាពធន់ក្នុងវិស័យម្ហូបអាហារនៅកម្ពុជា។ 

បញ្ហានេះផងដែរ លោកស្រី សូមឱ្យមានការគាំទ្រពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបន្ថែម ក្នុងការជួយសម្រប សម្រួលដល់ការប្រមូលទិញត្រីនៅក្នុងស្រុក និងការនាំចូលក្តី នូវនីតិវិធីពាក់ព័ន្ធមួយចំនួន ដើម្បីជំរុញការធ្វើអាជីវកម្មលើផ្នែកនេះឆ្លើយ តបទៅនិងទីផ្សារ។ លោកស្រី បន្តថា ទាក់ទងការប្រមូលទិញនេះ ប្រសិនក្រសួងមានការរឹតបណ្តឹងខ្លាំង អាចធ្វើឱ្យការផ្គត់ផ្គង់ត្រីលើ ទីផ្សារមានការខ្វះខាត ឬក៏អាចឡើងថ្លៃជាដើម ដែលធ្វើឱ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាជន។

ជាការឆ្លើយតប, ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្លែងថា ទាក់ទិនការផ្គត់ផ្គង់ត្រីសាច់នេះ ជាជំហររបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គឺការពារ និងគាំទ្រការធ្វើវារីវប្បកម្មក្នុងស្រុកតែប៉ុណ្ណោះ។ ឯកឧត្តម បន្ថែម បើតាមប្រសាសន៍របស់សម្តេចធីបតី ក៏បានលើកឡើងច្បាស់ផងដែរ គោលដៅរបស់កម្ពុជា គឺបង្កើតផលិតកម្មក្នុងស្រុក ផ្តល់ការគាំទ្រ ដល់វារីវប្បករដែលធ្វើផលិតកម្ម បញ្ហានេះ, ក្រសួងតែងតែតាមដានជាប្រចាំ អំពីការផ្គត់ផ្គង់ត្រីសាច់ បច្នុប្បន្នការផ្គត់ផ្គង់ត្រីលើទីផ្សារ មានប្រភេទត្រីខ្លះបានឆ្លើយតបលើទីផ្សារ ចំណែកប្រភេទត្រីខ្លះទៀតក៏មានការខ្វះខាត ក្រសួងក៏បានលើកទឹកចិត្តឱ្យមានការនាំចូល ផងដែរ ប៉ុន្តែចំពោះប្រភេទត្រីដែលកម្ពុជាកំពុងមាន សូមឱ្យអ្នកនាំចូលជួយទិញត្រីក្នុងស្រុកឱ្យអស់លទ្ធភាព មុននិងធ្វើការនាំចូល៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm