ក្រុម​បាល់ទាត់​នារី​កំពង់ស្ពឺ ​ភ្នំពេញ​ក្រោ​ន និង​សៀមរាប​បន្ត​ឈ្នះ​ការប្រកួត​ជម្រើស​ជើងឯក​បាល់ទាត់​នារី​

2022/01/03 04:36:08 pm        165

បាល់ទាត់៖ ក្លិប​បាល់ទាត់​នារីណា​ហ្កា​វើ​លដ៍​កំពង់ស្ពឺនៅតែ​ធ្វើបាន​យ៉ាង​ល្អ ការប្រកួត​ជម្រើស​ជើងឯក​បាល់ទាត់​ជាតិ​នារី​២០២១ ក្រោយ​យកឈ្នះ​ក្រុមបាល់ទាត់​នារី​ខេត្តកណ្តាល ១០​ទល់នឹង​០ នៅ​ទីលាន​បាល់ទាត់​វិទ្យាល័យ​ទេពប្រណម្យថ្ងៃទី​០២ ខែមករា ឆ្នាំ​២០២២​។ នេះ​ជា​ជ័យជំនះ​បី​ប្រកួត​ជាប់​គ្នា​របស់ខេត្តកំពង់ស្ពឺ​។​

​ថ្ងៃ​ជាមួយគ្នានេះដែរ ក្រុមបាល់ទាត់​នារី​ភ្នំពេញ​ក្រោ​នបាន​យកឈ្នះ​ក្រុម​ភ្ញៀវ​ខេត្តកំពង់ឆ្នាំង ១៩​ទល់នឹង​០ នៅ​កីឡដ្ឋាន RSN​។ ភ្នំពេញ​ក្រោ​ន​ឆ្លងកាត់​បី​ប្រកួតមិនដែល​ចាញ់​ដូច​ក្រុមបាល់ទាត់​ខេត្តកំពង់ស្ពឺ​ដែរ តែ​ភ្នំពេញ​ក្រោ​នឈរ​កំពូល​តារាងដោយ​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ច្រើនជាង​។​ ​នៅ​កីឡដ្ឋាន​ខេត្តសៀមរាប ក្រុមបាល់ទាត់​នារី​ព្រះខ័ន​រាជ​ស្វាយរៀងចាញ់​ម្ចាស់ផ្ទះ​សៀមរាប ០​ទល់នឹង​២​។ នេះ​ជា​បរាជ័យ​លើក​ទី​៣​ ជាប់​គ្នា​របស់​ព្រះខ័ន​រាជ​ស្វាយរៀង ខណៈ​ខេត្តសៀមរាប នេះ​ជា​ជ័យជំនះ​លើក​ទី​៣ ​ជាប់​គ្នា ​និង​មាន ​៩​ពិន្ទុឈរ​នៅ​ចំណាត់​លេខ​៣​។​ ​ចំនែកឯ​នៅ​ទីលាន​បាល់ទាត់​សាលាបឋមសិក្សា​តា​គ្រាម ក្រុមបាល់ទាត់​នារី​ម្ចាស់ផ្ទះ​បាត់ដំបងចាញ់​ក្រុមបាល់ទាត់​នារី​បឹងកេត ១​ទល់នឹង​៥​។ នេះ​ជា​ជ័យជំនះ​លើក​ទី​២ ​របស់​បឹងកេត ឯ​បាត់ដំបងឆ្លងកាត់​ ៣​ប្រកួតឈ្នះ​តែមួយ​ប៉ុណ្ណោះ​៕

អត្ថបទ៖ គង់ ហួន

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm