រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Ali Yerlikaya បាននិយាយនាថ្ងៃពុធនេះថា នគរបាល បានរឹបអូសបានថ្នាំញៀនហេរ៉ូអ៊ីនចំនួន ៨២៥ គីឡូក្រាម និងចាប់ខ្លួនមនុស្ស ៣០នាក់ នៅក្នុងការឆ្មក់ចាប់ជាច្រើនលើកនៅភាគខាងត្បូងប្រទេសទួគី។

ដោយជាប់តំបន់អាស៊ី និងអឺរ៉ុប ប្រទេសទួរគី ស្ថិតនៅលើផ្លូវរត់ពន្ធសំខាន់ៗជាច្រើន និងជាចំណុចចូលសំខាន់សម្រាប់ហេរ៉ូអ៊ីន នៅលើទីផ្សារអឺរ៉ុប។
លោកបានសរសេរនៅលើបណ្តាញសង្គម X ថា៖«នៅក្នុងប្រតិបត្តិការនៅទូទាំងខេត្តចំនួន ៧ ដែលស្ថិតនៅក្នុង (ទីក្រុង Adana ភាគខាងត្បូង) យើងបានរឹបអូសបានគ្រឿងញៀនហេរ៉ូអ៊ីនចំនួន ៨២៥ គីឡូក្រាម (១.៨១៨ ផោន) និងចាប់ខ្លួនអ្នកជួញដូរគ្រឿងញៀនចំនួន ៣០នាក់»។
លោកបាននិយាយថា នៅក្នុងប្រតិបត្តិការដំណាលគ្នាមួយ នគបាលបានឆ្មក់ឆែលអាសយដ្ឋានចំនួន ៣៨ ផ្សេងគ្នា នៅក្នុងទីក្រុងAdana, Hakkari, Hatay, Istanbul, Van, Diyarbakir និង Mersin ដោយរឹបអូសអាវុធគ្មានអាជ្ញាប័ណ្ណជាច្រើនដើម និង សម្ភារៈឌីជីថលមួយចំនួនធំ។
