កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានរាយការណ៍ថា កងទ័ពអ៊ីស្រាអែល បានបញ្ចប់ប្រតិបត្តិការពេញមួយយប់ នៅក្នុងប្រទេសស៊ីរី ដើម្បីចាប់ក្រុមសកម្មប្រយុទ្ធមួយក្រុម ដែលសង្ស័យថា មានទំនាក់ទំនងជាមួយអ៊ីរ៉ង់។

យោងតាមសេចក្តីប្រកាសដែលធ្វើឡើងដោយ IDF កងទ័ពអ៊ីស្រាអែល បានធ្វើប្រតិបត្តិការដែលបានកំណត់គោលដៅនៅក្នុងតំបន់ព្រំដែនចំនួនពីរ នៅភាគខាងត្បូងប្រទេសស៊ីរី ខណៈដែលការសម្រេចចិត្តអនុវត្តវាត្រូវបានធ្វើឡើង បន្ទាប់ពីការស៊ើបការណ៍សម្ងាត់ដែលបានប្រមូលផ្តុំ ក្នុងអំឡុងពេលសួរចម្លើយ កាលពីប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
យោធាអ៊ីស្រាអែល បាននិយាយថា ជាលទ្ធផល ភេរវករមួយក្រុមដែលគ្រប់ក្រងដោយអ៊ីរ៉ង់ ត្រូវបានចាប់ខ្លួន។ ក្នុងពេលប្រតិបត្តិការនោះ អាវុធជាច្រើនរួមទាំងអាវុធ និងគ្រាប់បែកដៃ ត្រូវបានគេរកឃើញ។
