ស្ថានអគ្គកុងស៊ុលកិត្តិយសនៃសាធារណរដ្ឋស៊ីបប្រចាំព្រះរាជាណាចក្រកម្ពុជា និងវិទ្យាស្ថានបណ្តុះបណ្តាលសម្លៀកបំពាក់កម្ពុជា (CGTI) រួមគ្នាផ្តល់ជំនួយមនុស្ស ធម៌ដល់សិស្សនិងកុមារដែលសិក្សារនិងកំពុងស្នាក់នៅក្នុងអង្គការអរុណរះកម្ពុជា (Sunrise Cambodia)

2025/07/03 01:02:39 am        174

(កណ្តាល) ស្ថានអគ្គកុងស៊ុលកិត្តិយសនៃសាធារណរដ្ឋស៊ីបប្រចាំព្រះរាជាណាចក្រកម្ពុជា និងវិទ្យាស្ថានបណ្តុះ បណ្តាលសម្លៀកបំពាក់កម្ពុជា (CGTI) បានរួមគ្នាផ្តល់ជំនួយមនុស្សធម៌ជាទូរសោរចាក់ផ្ទាល់ខ្លួនចំនួន ៤៨ ទូរ ដល់សិស្សនិងកុមារដែលសិក្សារនិងកំពុងស្នាក់នៅក្នុងអង្គការអរុណរះកម្ពុជា (Sunrise Cambodia) ដែលជាមជ្ឈមណ្ឌលអប់រំ និងថែទាំសិស្ស និងកុមារនៅក្រុងតាខ្មៅ ខេត្តកណ្តាល ។ ព្រឹត្តិការណ៍នេះធ្វើឡើងក្រោមបាវចនារួមគ្នា "អំណោយមួយ បេះដូងពីរ គ្រប់យ៉ាងសម្រាប់គំនិតភ្លឺស្វាង"នាថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥នេះ ដោយប្រព្រឹត្តឡើងពោរពេញដោយភាពរីករាយ ខណះមានការសម្តែងសិល្បះប្រពៃណីបុរាណខ្មែរជាច្រើនទម្រង់ពី សំណាក់សិស្សានុសិស្ស ,ការដើរទស្សនកិច្ចតាមថ្នាក់ រៀនដោយភ្ជាប់ទំនាក់ទំនងដ៏មានន័យរវាងភ្ញៀវ និងសិស្សវ័យក្មេង។រួមទាំងថតរូបជាក្រុម និងអាហារថ្ងៃត្រង់រួមគ្នាជាមួយសិស្សដែលបាននាំនូវដំណើរទស្សនកិច្ចយ៉ាងកក់ក្តៅ ។     

ឯកឧត្តម Salah Essa អគ្គកុងស៊ុលកិត្តិយសនៃប្រទេស Cyprus ប្រចាំកម្ពុជា បានចែករំលែកថា "យើងជឿថាការធ្វើដំណើររបស់កុមារតាមរយៈការអប់រំត្រូវបានគាំទ្រមិនត្រឹមតែដោយមេរៀនប៉ុណ្ណោះទេ ប៉ុន្តែដោយសេចក្តីថ្លៃថ្នូរ ការយកចិត្តទុកដាក់ និងការលួងលោមជាប្រចាំថ្ងៃ។ អំណោយជា ទូរមានសោរចាក់ផ្ទាល់ខ្លួនទាំងនេះ គឺជាកាយវិការសាមញ្ញមួយដើម្បីជួយឲ្យសិស្សគ្រប់រូបមានអារម្មណ៍សុវត្ថិភាព និង មានតម្លៃ ។

ដោយឡែកលោក Andrew Tey នាយកមជ្ឈ មណ្ឌល CGTI ក៍បានថ្លែងថា អំណោយមនុស្សធម៌នៅ ពេលនេះគឺជាផ្នែកមួយនៃអ្វីដែលផ្តល់ឱ្យសិស្សនិងកុមារមានអារម្មណ៍នៃការទទួលខុសត្រូវ និង មោទនភាពនៅ ក្នុងបរិយាកាសសិក្សារបស់ពួកគេ។ដោយលោកបញ្ជាក់ថា នឹងបន្តផ្តល់ជំនួយជាបន្តបន្ទាប់ទៀតសម្រាប់សិស្សនិង កុមារនៅក្នុងអង្គការនេះ។

សម្រាប់ការរួមចំណែកដ៏សប្បុរសធម៌នេះលោកស្រី Tracey Shelton នាយកប្រចាំប្រទេសនៃ Sunrise Cambodia បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដោយថ្លែងថា អំណោយបរិច្ចាកនៅពេលនេះ គឺមានន័យខ្លាំងណាស់សម្រាប់សិស្សរបស់យើង ដែលបង្ហាញពីសេចក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ដល់ពួកគេ ។ លោកស្រីបន្តថា " គំនិតផ្តួចផ្តើមសហការនេះ បង្ហាញពីថាមពលនៃភាពជាដៃគូដែលមានគោលបំណង និង ជំនឿរួមគ្នាដែលជម្រុញដល់សិស្សគ្រប់រូបកាន់តែរីក ចម្រើននៅក្នុងការសិក្សានិងការរស់នៅរបស់ពួកគេ ។

សូមជម្រាបថា អង្គការអរុណរះកម្ពុជា (Sunrise Cambodia ) គឺជា ស្ថាប័នមិនរកប្រាក់ចំណេញ ដ៏ល្បីល្បាញមួយកំពុង​ធ្វើការ​​នៅ​លើ​​ទឹក​ដី​ប្រទេស​កម្ពុជា ដើម្បីផ្ដល់ជំនួយចាំបាច់​ទៅដល់កុមារងាយ​រងគ្រោះ គ្រួសារ​កំពុង​មាន​ការ​លំបាក និងសហគមន៍​ក្រីក្រ​ នៅ​ក្នុង​ខេត្ត​ក្រីក្រ​បំផុតនៃប្រទេស​កម្ពុជា​ ។ 

គម្រោង​របស់​អង្គការអរុណរះកម្ពុជា បានចាប់ផ្ដើមនៅអំឡុងឆ្នាំ 1990 នៅ​ពេល​ដែល​ជនជាតិ អូស្រ្តាលីភាគខាងត្បូងម្នាក់ ឈ្មោះ ហ្សេរ៉ាល់ឌីន ខុក្ស បានទៅជួយសង្រ្គោះកុមារកំព្រាមួយក្រុមដែលបានតស៊ូរស់យ៉ាងលំបាកដោយខ្លួនឯងនៅតាមព្រំដែនថៃ។ ក្មេងៗកំព្រាទាំងនេះគឺ​បាត់បង់ ឪពុកម្តាយ ជីដូនជីតា នៅក្នុងរបបប្រល័យពូជសាស្រ្ត ប៉ុល ពត។ ហ្សេរ៉ាល់ឌីន ក៏បានក្លាយជា «ម្ដាយរបស់​កុមារ​ជា​ច្រើន»​ ពេល​ដែល​គាត់បាន​រើស​​យក​កុមារ​តាម​ចញ្ចើមថ្នល់​ កុមារ​កំព្រា កុមារ​ពិការភាព មក​ចិញ្ចឹម ផ្ដល់អាហារ កន្លែងស្នាក់នៅ ការ អប់រំ និង សេចក្ដីស្រឡាញ់។ ហើយអង្គការនេះបន្តផ្តល់ការថែទាំពេញលេញដល់​កុមារកំព្រា កុមារដែលត្រូវបានជួញដូរកុមារដែលត្រូវបានបោះបង់ចោល កុមារដែលមានពិការភាព និងកុមារ​ក្រីក្រ ហើយអង្គការក៏កំពុងតែបង្កើតគម្រោងដែលមានលក្ខណៈវិនិច្ឆ័យគ្រប់ជ្រុង ជ្រោយ ដោយផ្តោត​លើ​ការអភិវឌ្ឍកម្ម វិធីអប់រំ ដែលមានគុណភាព និងឱកាសសម្រាប់កុមារងាយរងគ្រោះទាំងនេះ។ 

មជ្ឈមណ្ឌលសិក្សាអរុណរះ​មានកម្មវិធីសិក្សាជាច្រើនមុខវិជ្ជាដោយឥតគិតថ្លៃឡើយដូចជា ភាសាអង់គ្លេសនៅ​កម្រិត​ផ្សេងៗ​គ្នា (ចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់កម្រិតបឋមសិក្សា) ភាសាចិនកុកងឺ ការសិក្សាកុំព្យូទ័រ និងរបាំប្រពៃណីខ្មែរ និងតន្ត្រី បុរាណ ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ ។ លើសពីនេះក៍មានថ្នាក់ជំនាញក្រៅ​ម៉ោងក្នុង​វិស័យប្រដាល់ សិល្បះរបាំប្រពៃណីខ្មែរ កីឡាវាយកូនបាល់ សិល្បៈ បាល់ឱប ព្យាណូ និងហ្គីតា ត្រូវបានផ្តល់ជូននៅពេលល្ងាច និងចុងសប្តាហ៍។​ ចាប់តាំងពីឆ្នាំ 2022 ដល់ឆមាសទី 1 នៃឆ្នាំ 2025 មជ្ឈមណ្ឌលបានផ្ដល់ថ្នាក់កម្មវិធីសិក្សាបន្ថែមដល់សិស្ស 2,387 នាក់ ដែលមកពីមណ្ឌលថែទាំលំនៅដ្ឋាន និងសហគមន៍ ។ នៅក្នុងឆមាសទីមួយនៃឆ្នាំ 2025 សិស្សចំនួន601នាក់ (311 ស្រី) ដែលសិក្សាគ្រប់ថ្នាក់នៅមជ្ឈមណ្ឌលនេះ។ចាប់ពីឆ្នាំ 2022 ដល់ត្រីមាសទី1នៃឆ្នាំ 2025 មជ្ឈមណ្ឌលបានផ្ទុកកុមារដែលងាយរងគ្រោះបំផុតចំនួន 214នាក់ (ស្រី 87 នាក់) រួមទាំងកុមារពិការផងដែរដោយផ្តល់ឱ្យពួកគេនូវអាហារទទួលទាន កន្លែងគេង ការអប់រំ ការថែ ទាំសុខភាព និងសេចក្តីស្រឡាញ់ជាច្រើន ៕  អត្ថបទ.ភារម្យ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm