រលកត្រជាក់តំបន់ប៉ូលធ្ងន់ធ្ងរ បានវាយប្រហាររដ្ឋធានី Buenos Aires របស់ប្រទេសអាហ្សង់ទីន ស្របពេលដែលសីតុណ្ហភាពបានធ្លាក់ចុះដល់ -១អង្សាសេ ធ្វើឲ្យវាក្លាយជាថ្ងៃត្រជាក់បំផុតប្រចាំសប្តាហ៍ ខណៈដែលរលកកម្តៅកំពុងវាយប្រហារតំបន់អឺរ៉ុប ។
ទីភ្នាក់ងារឧតុនិយមជាតិអាហ្សង់ទីន បានព្រមានថា សីតុណ្ហភាពនឹងឈានដល់ចំណុចកក នៅក្នុងរដ្ឋធានី Buenos Aires ពេលដែលស្ថានភាពត្រជាក់ក្រោមសូន្យអង្សាសេ នឹងកើតមាននៅទូទាំងរដ្ឋធានីមួយនេះ ។
ស្ថានភាពអាកាសធាតុត្រជាក់បែបនេះ បណ្តាលឲ្យរថយន្តគ្របដណ្តប់ដោយស្រទាប់អ័ព្ទ ហើយចំហាយទឹកកកហើរចេញពីលូ ។
លោក Juan Manuel Amnini គឺជាវីស្វករមួយរូបរស់នៅក្នុងទីក្រុង Buenos Aires និយាយថា វាជិតកកហើយ ។
រលកត្រជាក់តំបន់ប៉ូលដែលកំពុងប៉ះពាល់តំបន់ជាច្រើនរបស់អាហ្សង់ទីន បាននាំមកនូវព្រិលធ្លាក់នៅតាមខេត្តជាច្រើនក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ៕