នៅថ្ងៃពុធនេះ យោធាអ៊ីស្រាអែលនិយាយថា ពួកគេចាប់បានភេរករមួយក្រុមប្រតិបត្តិការដោយអ៊ីរ៉ង់នៅតំបន់ភាគខាងត្បូងប្រទេសស៊ីរី ។
វីដេអូដែលបានបញ្ចេញដោយកងទ័ពអ៊ីស្រាអែលឃើញទាហានប្រតិបត្តិការនៅពេលយប់ អំឡុងការវាយឆ្មក់ចាប់ខ្លួននៅតំបន់ភាគខាងត្បូងស៊ីរី ដែលក្រុមភេរវករជាច្រើននាក់ ត្រូវបានចាប់ខ្លួន ។
កងទ័ពអ៊ីស្រាអែលនិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា កងទ័ពធ្វើការ ដើម្បីការពារមិនឲ្យមានទីតាំងណាមួយរបស់ក្រុមភេរវករនៅលើទឹកដីប្រទេសស៊ីរី ។
អ៊ីស្រាអែល និយាយថា ពួកគេចាប់អារម្មណ៍លើការបង្កើតទំនាក់ទំនងការទូតផ្លូវការជាមួយស៊ីរី ។
កាលពីថ្ងៃចន្ទកន្លងទៅ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិលុបចោលកម្មវិធីទណ្ឌកម្មលើស៊ីរី ក្រោយជំនួបជាមួយប្រធានាធិបតីស៊ីរីលោក Ahmed al-Sharaa នៅទីក្រុង Riyadh កាលពីខែឧសភា ជាទីដែលលោកប្រកាសដកទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ៕