ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃថៃលោក Phumtham Wechayachai នឹងត្រូវតែងតាំងជានាយករដ្ឋមន្រ្តីចាំផ្ទះ អំឡុងជំនួបគណៈរដ្ឋមន្រ្តីពិសេសនាថ្ងៃព្រហស្បតិ៍ស្អែកនេះ បន្ទាប់ពីពិធីស្បថចូលកាន់តំណែងនៅពេលព្រឹកថ្ងៃនោះ ។ នេះបើយោងតាមការបញ្ជាក់ពីលោកឧបនាយករដ្ឋមន្រ្តី Suriya Juangroongruangkit ។
. លោក Jirayu Houngsub គឺជាអ្នកនាំពាក្យរដ្ឋាភិបាលថៃ និយាយនៅថ្ងៃពុធនេះថា លោក Suriya ក្នុងនាមជានាយករដ្ឋមន្រ្តី នឹងដឹកនាំរដ្ឋមន្រ្តីថ្មីនៃគណៈរដ្ឋមន្រ្តីទី ២របស់លោកស្រី Paetongtarn ចូលគាលាព្រះមហាក្សត្រនៅឯព្រះរាជដំណាក់ Amphorn Sathan នាព្រឹកថ្ងៃព្រហស្បតិ៍ ជាទីដែលពួកគេនឹងស្បថនៅមុខព្រភក្តិព្រះមហាក្សត្រ ។
លោក Jirayu បញ្ជាក់ថា ជំនួបគណៈរដ្ឋមន្រ្តីពិសេស នឹងពិភាក្សាលើការរួមចំណែកទំនួលខុសត្រូវនៅក្នុងចំណោមឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តី ។
សូមបញ្ជាក់ថា គណៈរដ្ឋមន្រ្តីថ្មីថៃ ត្រូវបានប្រកាសកាលពីថ្ងៃអង្គារ នៅថ្ងៃតែមួយដែលលោកស្រីនាយករដ្ឋមន្រ្តី Paetongtarn Shinawatra ត្រូវបានផ្អាកតំណែងដោយតុលាការធម្មនុញ បន្ទាប់ពីញត្តិរបស់ក្រុមសមាជិកព្រឹទ្ធសភា ៕