កប៉ាល់ខួងប្រេងមួយគ្រឿង បានលិចនៅឈូងសមុទ្រ Suez បណ្តាលឲ្យមនុស្ស ៤នាក់ស្លាប់ និង ៤នាក់ផ្សេងទៀត កំពុងបាត់ខ្លួន ។
រដ្ឋាភិបាលអេហ្ស៊ីប និយាយនៅថ្ងៃពុធនេះថា មនុស្ស ២២នាក់ រងរបួស ពេលដែលកប៉ាល់ Adam Marine 12 បានលិចកាលពីយប់មិញ នៅតំបន់ Gebel el-Zeit ស្ថិតក្នុងឈូងសមុទ្រ Suez ។
សារព័ត៌មានអេហ្ស៊ីប រាយការណ៍ថា កប៉ាល់មួយគ្រឿងនេះ ត្រូវបានអូសនាំយកទៅកាន់កន្លែងផ្សេង ពេលដែលវាលិច ។
ក្រសួងសុខាភិបាលអេហ្ស៊ីប និយាយនៅលើបណ្តាញព័ត៌មានសង្គមថា មនុស្សរងរបួស ៤នាក់ ត្រូវបានដឹកតាមឧទ្ធម្ភាគចក្រទៅកាន់មន្ទីរពេទ្យ ក្នុងនោះមនុស្ស ១៨នាក់ ត្រូវបានដឹកតាមរថយន្តគិលានសង្រ្គោះ ។
ក្រសួងប្រេង និងធនធានរ៉ែ បង្ហោះរូបថតសន្លឹកនៅលើបណ្តាញព័ត៌មានសង្គមរបស់ខ្លួន ឃើញលោករដ្ឋមន្រ្តី Karim Badawi ចុះសួរសុខទុក្ខអ្នករស់រាននៅក្នុងមន្ទីរពេទ្យ Hurghada អមដំណើរដោយរដ្ឋមន្រ្តីក្រសួងការងារលោក Mohammed Jibran ៕