ក្រុមអាជ្ញាធរក្នុងស្រុក និយាយថា មនុស្ស ៩នាក់ បានរងរបួស នៅក្នុងការវាយប្រហាររបស់រុស្ស៊ីលើមន្ទីរពេទ្យមួយកន្លែងនៅទីក្រុងភាគខាងត្បូង Kherson របស់អ៊ុយក្រែន ។
លោក Oleksandr Prokudin គឺជាអភិបាលតំបន់ Kherson និយាយថា អ្នកជំងឺ ៥នាក់ គ្រូពេទ្យម្នាក់ និងគិលានុបដ្ឋាយិកា ៣នាក់ បានរងរបួស អំឡុងការវាយប្រហារដោយគ្រាប់កាំភ្លើងធំ ដែលធ្វើឲ្យខូចខាតធ្ងន់ធ្ងរដល់អគារមន្ទីរពេទ្យ ។
រដ្ឋបាលយោធាតំបន់ Kherson បានបញ្ចេញរូបភាពវីដេអូឃ្លីបឃើញមន្ទីរពេទ្យរងការខូចខាតដោយសារគ្រាប់បែក ។
ដោយទាហានរុស្ស៊ី គ្រប់គ្រងច្រាំងទល់មុខគ្នានៃទន្លេ Dnipro ទីក្រុង Kherson គឺជាទីក្រុងធំបំផុតរបស់អ៊ុយក្រែន ស្ថិតនៅក្នុងរយៈចម្ងាយនៃការវាយប្រហារដោយកាំភ្លើងធំ និងយានដ្រូនរុស្ស៊ី ធ្វើឲ្យវាក្លាយជាទីក្រុងប្រកបដោយគ្រោះថ្នាក់ខ្លាំងជាងគេបំផុតរបស់អ៊ុយក្រែន ៕