អ៊ុយក្រែននិយាយថា កូរ៉េខាងជើងគ្រោងបញ្ជូនកងទ័ព៣ម៉ឺននាក់ ទៅជួយកងកម្លាំងរុស្ស៊ី

2025/07/03 04:34:54 pm        262

កូរ៉េខាងជើង គ្រោងបង្កើនចំនួនទាហានរបស់ខ្លួនបីដង ដែលកំពុងប្រយុទ្ធដើម្បីរុស្ស៊ី នៅតាមសមរភូមិជួរមុខជាមួយអ៊ុយក្រែន ដោយបញ្ជូនទាហានបន្ថែមចន្លោះពី២៥.០០០ទៅ៣០.០០០នាក់ ដើម្បីជួយដល់ទីក្រុងមូស្គូ នេះបើយោងតាមការវាយតម្លៃរបាយការណ៍ចារកម្មពីក្រុមមន្ត្រីអ៊ុយក្រែន។

យោងតាមការវាយតម្លៃដែលទូរទស្សន៍ CNN ទទួលបាន ឱ្យដឹងថា កងទ័ពអាចនឹងទៅដល់ប្រទេសរុស្ស៊ីក្នុងប៉ុន្មានខែខាងមុខ ដោយបន្ថែមលើចំនួនកងទ័ពមានស្រាប់១១.០០០នាក់ ត្រូវបានបញ្ជូនកាលពីខែវិច្ឆិកា ដែលបានជួយបណ្តេញការលុកលុយរបស់អ៊ុយក្រែនចូលក្នុងតំបន់ Kursk របស់រុស្ស៊ី។ យោងតាមមន្ត្រីលោកខាងលិចបានឱ្យដឹងថា ទាហានកូរ៉េខាងជើងប្រហែល៤.០០០នាក់        ត្រូវបានសម្លាប់ ឬរងរបួសក្នុងការដាក់ពង្រាយនេះ ប៉ុន្តែកិច្ចសហប្រតិបត្តិការរបស់ទីក្រុងព្យុងយ៉ាងជាមួយទីក្រុងមូស្គូ បានរីកដុះដាលតាំងពីពេលនោះមក។

មន្ត្រីចារកម្មលោកខាងលិចបានបញ្ជាក់ពីការប៉ាន់ប្រមាណនេះ ដោយនិយាយថា ពួកគេបានមើលឃើញព័ត៌មានដាច់ដោយឡែកពីការវាយតម្លៃរបស់អ៊ុយក្រែន ដែលលើកឡើងថាទាហានកូរ៉េខាងជើងថ្មីរហូតដល់៣០.០០០នាក់ អាចត្រូវបានបញ្ជូនទៅប្រទេសរុស្ស៊ី។

ការវាយតម្លៃរបស់អ៊ុយក្រែនដែលCNNទទួលបាន និយាយថា ក្រសួងការពារជាតិរុស្ស៊ី មានលទ្ធភាពផ្តល់គ្រឿងយុទ្ធោបករណ៍ចាំបាច់ អាវុធ និងគ្រាប់រំសេវ ក្នុងគោលបំណង ធ្វើសមាហរណកម្មបន្ថែមទៀតដល់អង្គភាពប្រយុទ្ធរបស់រុស្ស៊ី ។

 ឯកសារនោះបានបន្ថែមថា ពិតជាមានលទ្ធភាពខ្ពស់ណាស់ ដែលកងទ័ពកូរ៉េខាងជើងនឹងចូលរួមក្នុងការប្រយុទ្ធនៅផ្នែកខ្លះនៃអ៊ុយក្រែនដែលកាន់កាប់ដោយរុស្ស៊ី ដើម្បីជួយពង្រឹងសមត្ថភាពកងកម្លាំងរុស្ស៊ី រួមទាំងក្នុងអំឡុងពេលប្រតិបត្តិការវាយលុកទ្រង់ទ្រាយធំផងដែរ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        128
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        121
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm