UN៖ ក្រុមជនអន្ធពាលហៃទី ជិតគ្រប់គ្រងបានទាំងស្រុងលើរដ្ឋធានី ខណៈអំពើហិង្សាកើនឡើងមិនឈប់

2025/07/03 05:22:27 pm        207

ក្រុមមន្ត្រីជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ បានព្រមានកាលពីថ្ងៃពុធ (០២ កក្កដា) ថា ក្រុមជនអន្ធពាលប្រដាប់អាវុធនៅប្រទេសហៃទី ទទួលបាន "ការគ្រប់គ្រងស្ទើរតែទាំងស្រុង" នៃរដ្ឋធានីព័រអូប្រាំង ហើយអាជ្ញាធរមិនអាចបញ្ឈប់ការកើនឡើងនៃអំពើហិង្សាដ៏អាក្រក់នៅទូទាំងប្រទេសសមុទ្រការ៉ាអ៊ីបដ៏ក្រីក្រនេះបានទេ។

លោកស្រី លោក Ghada Fathy Waly នាយកប្រតិបត្តិនៃការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម បានប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា តួលេខប៉ាន់ស្មាន ៩០% នៃទឹកដីរដ្ឋធានីព័រអូប្រាំង ឥឡូវនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមឧក្រិដ្ឋជន ដែលកំពុងពង្រីកការវាយប្រហាររបស់ខ្លួន មិនត្រឹមតែចូលទៅក្នុងតំបន់ជុំវិញនោះទេ ប៉ុន្តែលើសពីនេះទៅទៀតក្នុងតំបន់ធ្លាប់មានសន្តិភាពពីមុន។

លោកស្រី Waly និយាយថា សិទ្ធិអំណាចរបស់រដ្ឋក្នុងការគ្រប់គ្រងកំពុងធ្លាក់ចុះយ៉ាងឆាប់រហ័ស នៅពេលក្រុមជនអន្ធពាលបានពង្រីកកម្លាំងជាមួយនឹងផលប៉ះពាល់ជាបន្តបន្ទាប់។ លោកស្រីបន្ថែមថា ក្រុមឧក្រិដ្ឋជនទាំងនោះកំពុងឈានជើងចូលទៅក្នុងទីតាំងទំនេរ ដែលអវត្តមានសន្តិសុខ ឬការផ្តល់សេវាសាធារណៈមានកំណត់ ហើយកំពុងបង្កើត "រចនាសម្ព័ន្ធអភិបាលកិច្ចស្របគ្នា" តាមជាក់ស្ដែងមួយ។

ឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Miroslav Jenca បានប្រាប់ក្រុមប្រឹក្សាថា "ការឡោមព័ទ្ធដែលកំពុងបន្តរបស់ក្រុមជនអន្ធពាលលើទីក្រុងព័រអូប្រាំង" និងការពង្រឹងមូលដ្ឋានរបស់ពួកគេនៅក្នុងរដ្ឋធានី និងលើសពីនេះ គឺ "ជំរុញឱ្យស្ថានការណ៍កាន់តែខិតជិតមាត់ជ្រោះដ៏គ្រោះថ្នាក់"៕

អត្ថបទដែលទាក់ទង

លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am        30
ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am        46
អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am        42

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ

2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm