ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ

2025/07/03 05:50:09 pm        407

កំពង់ធំ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញបើកការដ្ឋានសាងសង់អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ។



ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖

-សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្ដាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាជូនចំពោះសមាជិកសមាជិកាគណបក្សប្រជាជនខេត្តកំពង់ធំទាំងអស់ ។

-សម្ដេចធិបតី សម្ដែងការអបអរសាទរចំពោះទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំថ្មី ដែលទីតាំងនេះ សម្រាប់រយៈពេលវែងឆ្លុះបញ្ចាំងពីការរីកចម្រើនឥតឈប់ឈររបស់គណបក្សប្រជាជនកម្ពុជាក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា ។

-សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា កម្លាំងសាមគ្គីគ្នារបស់សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជារួបរួមគ្នាកសាងស្នាក់ការគណបក្ស ខេត្តកំពង់ធំ បង្ហាញយ៉ាងច្បាស់ពីភាពរឹងមាំ និងកម្លាំងរួបរួមសាមគ្គីគ្នារបស់សមាជិកគណបក្ស ខណៈការសាងសង់ស្នាក់ការបក្សនេះក៏បង្ហាញពីការដឹកនាំរឹងមាំរបស់គណបក្សនៅជាមួយប្រជាជនយូរអង្វែងទៅមុខ។

-សម្ដេចធិបតី នាយករដ្ឋមន្រ្ដី៖ មានចំនួន៨២ភាគរយប្រជាពលរដ្ឋនៅខេត្តកំពង់ធំ បានទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដោយមិនបានជឿទៅតាមការញុះញង់របស់គណបក្សប្រឆាំង ប៉ុន្តែប្រជាពលរដ្ឋបានជឿជាក់យ៉ាងច្បាស់ ទៅលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។

-សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កាលពីមុនភូមិសាស្ត្រខេត្តកំពង់ធំ មានការប្រយុទ្ធគ្នាហេដ្ឋារចនាសម្ព័ន្ធត្រូវបានខ្ទេចខ្ធី ការធ្វើដំណើរមានការលំបាកចំណាយពេលពីភ្នំពេញ មកដល់ខេត្តកំពង់ធំ រយៈពេល៨ម៉ោង ប៉ុន្តែបច្ចុប្បន្ននេះហេដ្ឋារចនាសម្ព័ន្ធផ្លូវជាតិជាប់ពីខេត្តមួយទៅខេត្តមួយងាយស្រួលក្នុងការធ្វើដំណើរក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ។

-សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការផ្លាស់ប្ដូរអ្នកដឹកនាំនយោបាយ ក្នុងប្រទេសនីមួយៗ មានការលំបាកណាស់ ធ្វើឲ្យប្រទេសមានសង្គ្រាម គ្មានលំនឹងសេដ្ឋកិច្ច និងគោលនយោបាយក្នុងការអភិវឌ្ឍប្រទេស ពីព្រោះដោយសារប្រទេសមានសង្គ្រាមផ្លូវអ្នកនយោបាយ ។

-សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ មកដល់ម៉ោងនេះ គ្មានគណបក្សណាដែលអាចប្រកួតប្រជែងជាមួយគណបក្សប្រជាជននោះបានទេ។ សូមបងប្អូនប្រជាពលរដ្ឋទុកចិត្តលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ។ ការដឹកនាំរបស់គណបក្សប្រជាជន គ្មានការរើសអើងនិន្នាការនោះទេ។ ដោយសារប្រជាពលរដ្ឋមើលឃើញជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ទើបប្រជាពលរដ្ឋបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាយ៉ាងច្រើន ។

-សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គណបក្សប្រជាជនបានជួយជីវិតប្រជាពលរដ្ឋច្រើនណាស់ មានធំៗ៣ ទី១-ការរំដោះចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត ទី២-នយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ធ្វើឱ្យខ្មែរមានការបង្រួបបង្រួមជាតិ ឯកភាពទឹកដីតែមួយ កងទ័ពតែមួយ និងទី៣-ការសង្គ្រោះប្រជាពលរដ្ឋឲ្យឆ្លងផុតពីជំងឺកូវីដ-19។

- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី៖ កាលពីមុន ខេត្តកំពង់ធំ គេទៅហួសមកហួស ប៉ុន្ដែបន្តិចទៀតលែងទៅហួសមកហួសហើយ ប៉ុន្ដែ ទៅឈប់មកឈប់ ទាំងទេសចរ និងការវិនិយោគ។

- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី៖ សាសនានីមួយៗមានមូលដ្ឋាន មានក្រមប្រតិបត្តិត្រឹមត្រូវ! យើងគោរពសាសនា ប៉ុន្ដែអ្នកខ្លះយកសាសនាទៅបម្រើផលប្រយោជន៍ខ្លួនឯង ប្រតិបត្តិខុស ត្រូវសិក្សាពិនិត្យឱ្យច្បាស់លាស់កុំឱ្យពលរដ្ឋយល់ច្រឡំ ព្រោះមានឥសីខ្លះមានប្រពន្ធ ចុះបិណ្ឌបាត ជាដើម។

- សម្ដេចធិបតីនាយករដ្ឋមន្រ្ដី ណែនាំឱ្យក្រសួងវប្បធម៌ បន្តពិនិត្យឱ្យបានច្បាស់លាស់ពាក់ព័ន្ធអ្នកប្រើប្រាស់បណ្ដាញសង្គម ជាពិសេសតិចតុក ផ្សព្វផ្សាយចេញកេរខ្មាសហួសប្រមាណ ត្រូវធ្វើការអប់រំ ណែនាំកុំឱ្យប្រព្រឹត្តហួសប្រព្រៃណី ទំនៀមទម្លាប់ខ្មែរ។

-សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ថា ការពារសុខសន្ដិភាព និងសុវត្ថិភាពសង្គម នៅតែជាគោលដៅចម្បងរបស់គណបក្សប្រជាជនកម្ពុជា ហើយគណបក្សប្រជាជនកម្ពុជានឹងមិនធ្វើអ្វីឱ្យខូចខាតប្រយោជន៍ជាតិនោះទេ។

- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ផ្ដាំទៅក្រុមប្រឆាំងជ្រុលនិយមថា បើអ្នកមិនបានខុសកុំភ័យដែលរាជរដ្ឋាភិបាលធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញ ដកសញ្ជាតិខ្មែរពីជនទាំងឡាយណាដែលគប់គិតជាមួយបរទេសប្រឆាំងនឹងផលប្រយោជន៍ជាតិខ្មែរ ខណៈច្បាប់នេះ មានប្រទេសចំនួន ១៥៤ ប្រទេសនៅលើពិភពលោកមានច្បាប់នេះ។

- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ថា កំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព, និង ចីរភាព គឺជាគោលដៅរបស់រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជាធ្វើសម្រាប់ប្រជាជន និងប្រទេសជាតិ។

- សម្ដេចធិបតី បញ្ជាក់ថា ខេត្តកំពង់ធំនឹងក្លាយជា សួនឧស្សាហកម្មស្វាយចន្ទី ខណៈរាជរដ្ឋាភិបាលសម្ដេចផ្ទាល់ បានដាក់ចេញយុទ្ធសាស្រ្ដរៀបចំហេដ្ឋារចនាសម្ព័ន្ធនានា និងទាក់ទាញវិនិយោគិនមកបណ្ដាក់ទុនវិនិយោគផ្ទាល់នៅខេត្តនេះ ដើម្បីប្រែក្លាយជាអធិរាជស្វាយចន្ទីនាពេលខាងមុខ។

- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ថា ខេត្តកំពង់ធំនឹងក្លាយជាកន្លែង ទៅ Stop មក Stop ដោយបេះដូង ខណៈសម្ដេចឱ្យតែមកកាន់ខេត្តនេះមិនដែលភ្លេចទេ សាច់គោងៀត និងបាយដំណើប។

- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ណែនាំក្រសួងដែនដីនគរូបនីយកម្មនិងសំណង់ រៀបចំហេដ្ឋារចនាសម្ព័ន្ធវិស័យទេសចរណ៍ បង្កើតបរិស្ថាន និងជំរុញការដាំដុះ សហការជាមួយធនាគារអាស៊ី ឲ្យមានភាពប្រទាក់ក្រឡាគ្នាគ្រប់ខេត្ត កាត់បន្ថយការនាំចូលពីបរទេស ដើម្បីធានាការផ្គត់ផ្គង់ខ្លួនឯងបាន ដើម្បីបម្រើប្រជាពលរដ្ឋ ។

អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        75
កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        111
ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        192

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន

2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm