ប្រធានាធិបតីប្រទេសកូរ៉េខាងត្បូង លោក Lee Jae Myung បាននិយាយនៅថ្ងៃព្រហស្បតិ៍ទី៣ ខែកក្កដានេះថា លោកកំពុងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីសម្រេចបាននូវលទ្ធផល «ផលប្រយោជន៍ទៅវិញទៅមក និងដោយនិរន្តរភាព» ពីការចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ក្នុងអំឡុងសន្និសីទសារព័ត៌មានខួបរយៈពេល៣០ថ្ងៃដំបូងរបស់លោកនៅក្នុងការចូលកាន់តំណែង។

លោក Lee បាននិយាយក្នុងអំឡុងសន្និសីទសារព័ត៌មានថា ការចរចារពីការដំឡើងពន្ធជាមួយសហរដ្ឋអាមេរិក ពុំមែនជាការងាយស្រួលទេ ហើយលោកពុំអាចនិយាយថាតើកិច្ចព្រមព្រៀងមួយអាចធ្វើទៅបាននៅត្រឹមថ្ងៃផុតកំណត់ទី៩ ខែកក្កដា ដែលកំណត់ដោយទីក្រុងវ៉ាស៊ីនតោន បានឬយ៉ាងណានោះទេ។
មន្ត្រីជាន់ខ្ពស់ពាណិជ្ជកម្មមួយរូបរបស់ប្រទេសកូរ៉េខាងត្បូង បាននិយាយថា ក្នុងអំឡុងពេលកិច្ចចរចាពាណិជ្ជកម្មកម្រិតខ្ពស់កាលពីខែមុន ទីក្រុងវ៉ាស៊ីនតោនបានលើកឡើងពីបញ្ហាជាច្រើនទាក់ទងនឹងរបាំងមិនមែនពន្ធរបស់ប្រទេសកូរ៉េខាងត្បូង ខណៈទីក្រុងសេអ៊ូលបានកំណត់ការដំឡើងពន្ធស្ទើតែសូន្យលើការនាំចូលរបស់សហរដ្ឋអាមេរិកក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។

