ក្លិប​បាល់ទាត់​អាស៊ី​អឺរ៉ុប​នឹង​ពិចារណា​មិន​ចូលរួម​លេង​លី​គ​២ ក្នុង​ករណី​កាត់ចេញ​

2022/01/03 05:53:18 pm        130

បាល់ទាត់៖ ក្លិប​​អាស៊ី​អឺរ៉ុបដែល​ជា​ក្រុមបាល់ទាត់​មកពី​គ្រឹះស្ថាន​អប់រំ​ឧ​ត្ត​មសិ​ក្សា​តែមួយគត់​របស់​ប្រទេស​កម្ពុជា សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុបនៅ​លេង​លី​គ​កំពូល​បាល់ទាត់នឹង​ពិចារណា​មិន​ចូលរួម​លេង​លី​គ​ទី​២​ ទេ ករណី​ក្រុមហ៊ុន​លី​គ​ធ្វើការ​កាត់ចេញ​ពី​លី​គ​កំពូល​សម្រាប់​ឆ្នាំ​២០២២​។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​មន្ត្រី​ក្លិប​លោក​ ផេង ចាន់ណា​។​

​លោក​បន្ថែម​ថា កន្លងមក​ក្រុមហ៊ុន​លី​គ​បាន​វាយតម្លៃ​ដាក់​ពិន្ទុ​ក្លិប​ទាំង​១២ ដែល​ត្រូវ​បន្ត​លេង​លី​គ​រដូវ​កាល​២០២២ តាម​បទបញ្ជា​ការប្រកួត​ឆ្នាំ​ចាស់​ដោយ​ពិនិត្យ​លើ ៥​ចំណុច​ធំៗ ដែល​ក្លិប​ត្រូវ​តែ​មាន​នោះ​គឺ​ក្លិប​​អាស៊ី​អឺរ៉ុបស្ថិត​នៅ​ក្រោម​គេ​ទាំងអស់​ទទួល​បានតែ ៦​ពិន្ទុតែ​ប៉ុណ្ណោះ ខណៈ​ក្លិប​ផ្សេងៗ​ទៀត​បាន​ពិន្ទុ ៥០​ឡើង​ឯណោះ​។​ ​អាស៊ី​អឺរ៉ុប​ទទួល​ស្គាល់​ថា ​ក្លិប​របស់​ខ្លួន​នៅ​មាន​កម្រិត​មានការ​ខ្វះ​ខាត់​ច្រើន តែ​ពួក​យើង​មាន​ឆន្ទៈ​ចូលរួម​អភិវឌ្ឍ​វិស័យ​បាល់ទាត់​តាមរយៈ​ការអប់រំ​កម្រិត​ឧ​ត្ត​មសិ​ក្សា ពង្រឹង​សមត្ថភាព​កីឡាករ ជំរុញ​ឱ្យ​ធនធាន​កីឡាករ​ក្នុងស្រុក​បង្កើន​កម្រិត​កាន់តែ​ខ្ពស់​។​ ​បើ​និយាយ​ពី​ការអនុវត្ត​បទ​បញ្ញា​ការប្រកួត រូបមន្ត​ប្រកួត យើង​មិន​ច្បាស់លាស់ដែលថា​ក្លិប​លេខ​រៀង​ពិន្ទុ​ចុងក្រោយត្រូវ​កា​ត់​ទៅ​លី​គ​ទី​២ ហើយ​ក្រុម​ដែល​ជាប់​លី​គ​ទី​២ ត្រូវ​ឡើងទៅ​លេង​លី​គ​កំពូល នោះ​ត្រូវ​ក្រុមហ៊ុន​លី​គពិចារណា​វាយតម្លៃ​តាម​លក្ខខណ្ឌ​ថា​ អនុញ្ញាត​លេង​បាន​រឺ​អត់​ទៀត​។​

​លោក កែវ សារ៉េត អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ធ្លាប់បាន​ឲ្យ​ដឹងថា ជាមួយ​ការពិចារណា​បេក្ខភាព​លី​គ​កំពូលនា​រដូវ​កាល​ថ្មី​នេះ ក្រុមហ៊ុន​លី​គបាន​ផ្ដោតលើ​លក្ខណៈវិនិច្ឆ័យ ៥​ចំណុច​សំខាន់ៗ ទី​១-​កិច្ចការ​រដ្ឋបាល​ល​របស់​សមាគម​/​ក្លិប ទី​២-​បញ្ញា​ចំណូល​-​ចំណាយ ទី​៣-​បញ្ហា​ច្បាប់ ទី​៤-​បញ្ហា​ហេដ្ឋារចនាសម្ព័ន្ធ និង​ទី​៥ ដែល​ពិសេស និង​ខ្វះ​មិនបានគឺ​បញ្ហា​ហិរញ្ញវត្ថុ។​ ​អ្នកគាំទ្រ​បាល់ទាត់​មួយចំនួន​សម្តែង​នូវ​ការសោកស្តាយ​ ប្រសិនបើ​អាស៊ី​អឺរ៉ុប​ដកខ្លួន​ពី​បាល់ទាត់​លី​ក​កម្ពុជា ហើយ​ធ្វើ​ឱ្យគេ​នឹក​ដល់​ក្លិប​របស់​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ​ដែល​ជោគជ័យ​ច្រើន និង​មាន​កីឡាករ​ល្អៗ និង​សាកលវិទ្យាល័យ​វេស​ស្ទើ​នដកខ្លួន​ពី​បាល់ទាត់​ជាតិ​ដោយសារ​បញ្ហា​ហិរញ្ញវត្ថុ​៕

អត្ថបទ៖ គង់ ហួន

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm