ស្រ្តីខ្មែរម្នាក់ឈឺពោះសម្រាលកូនភាគីថៃមិនយកចិត្តទុកដាក់ បញ្ជូនឱ្យដើរថ្មើរជើង តាម​ច្រក​អន្តរជាតិ​ប៉ោយ​ប៉ែត ត្រូវក្រុមការងារប្រចាំការ​អន្តរគមន៍បញ្ជូនទៅមន្ទីរពេទ្យ សម្រាល​កូន​ដោយ​ជោគជ័យ

2025/07/03 09:39:45 pm        177

បន្ទាយមានជ័យ៖ កាល​ពី​រសៀលថ្ងៃ​ទី២ ខែកក្កដា ឆ្នាំ២០២៥ម្សិលមិញ ពលករខ្មែរម្នាក់ឈ្មោះ សេង កែវមុនី ឈឺពោះសម្រាលកូន នៅក្នុងទឹកដីប្រទេសថៃ ខណៈ ធ្វើ​ដំណើរ​វិល​ត្រឡប់ម​ក​កម្ពុជា​វិញ តែភាគីថៃមិនយកចិត្តទុកដាក់ បែរជាបញ្ជូនស្រ្តីខាងលើ​ដើរដោយថ្មើជើង ឆ្លង​ស្ពាន​ព្រំដែន​ច្រក​អន្តរជាតិប៉ោយប៉ែត ចូលមកម្ពុជាវិញ សូម្បីតែរថយន្ត​សង្គ្រោះ​បន្ទាន់​ក៏​ភាគី​ថៃ​មិនប​ញ្ជូន​ស្រ្តីខាងលើ​ម​កភាគីកម្ពុជានោះទេ។

ស្ថានភាពបែបនេះក្រុមការងារ រួមនឹងសមត្ថកិច្ច គ្រូពេទ្យ​ប្រចាំ​ការ​នៅ​ច្រក​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​ បានចេញអន្តរាគមជួយបញ្ជូនស្រ្តីមានផ្ទៃពោះខាងលើទៅមន្ទីរពេទ្យបង្អែកដីថ្មី និង​សម្រាល​កូន​ប្រកបដោយសុវត្ថិភាព។

លោក អោក ទីណា ប្រធានមន្ទីរពេទ្យបង្អែកប៉ោយប៉ែត បានប្រាប់ថា ស្ត្រីដែល​ឈឺ​ពោះ​ឆ្លង​ទន្លេ​ម៉ោង​១៤និ១០នាទី ថ្ងៃទី០២ ខែកក្កដា ឆ្នាំ ២០២៥ សម្រាលបានកូនប្រុស ទំងន់៣១៦៨ក្រាម ទាំង​ម្តាយ និងកូន មានសុខភាពល្អធម្មតា ក្រុមគ្រូពេទ្យ​អនុញ្ញាត​ឱ្យ​វិល​ទៅ​សំរាក​នៅ​លំនៅ​ឋាន​វិញ​។

កម្ពុជានៅបន្តអនុវត្តកិច្ចការងារមនុស្សធម៌ទោះស្ថិតនៅក្នុងកាលៈទេសៈ បែប​ណាក៏ដោយ  កម្ពុជា​តែងតែយកចិត្តទុកដាក់ទៅល់​គ្រប់ជាតិសាសន៍ មិនថា​ជនជាតិ​ថៃ​ឬ​ជន​ជាតិ​ណា​នោះ​ទេ​បើ​ទោះ​បី​ស្ថាន​ភាពនៅតាមព្រំដែនរវាងកម្ពុជា-ថៃ កំពុងមានភាពតាន់តឹងក៏ដោយ។ ជាក់​ស្តែងប៉ុ​ន្មាន​ថ្ងៃ​មុន​មាន​ស្ត្រីម្នាក់ជាជនជាតិថៃម្នាក់ឈឺពោះសម្រាកកូន ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​នៅ​ក្នុង​ក្រុង​ប៉ោយ​ប៉ែត​ យកចិត្តទុកដាក់បញ្ចូនទៅមន្ទីរពេទ្យ​សម្រាលកូនដោយជោគជ័យ និងបាន​បញ្ជូន​ទៅ​ដល់​ទឹក​ដី​ប្រទេស​ថៃ​ប្រកបដោយសុវត្ថិភាព។

ទង្វើរបស់ភាគីថៃដែលធ្វើ​ទៅលើស្រ្តីមានផ្ទៃពោះខ្មែរម្នាក់ ត្រូវបានអន្តរជាតិមើលឃើញថា ជា​ទង្វើ​រំលោភលើសិទ្ធិមនុស្ស អមនុស្សធម៌ ហើយតែងលើកសរសើរខ្លួនឯង ឱ្យថាល្អ ទម្លាក់​កំហុស​មក​លើ​កម្ពុជា​ទាំងដែលខ្លួនជាអ្នកបង្កបញ្ហានៅព្រំដែនរវាងកម្ពុជា-ថៃ និង​បាន​ធ្វើ​ការ​បិទ​ច្រក​ព្រំដែន​ជា​មួយ​កម្ពុជា ជាឯកតោភាគី ដោយគ្មានការជូនដំណឹងមកកម្ពុជា៕ អត្ថបទ៖ ឃិន សារិទ្ធ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm