សម្តេចតេជោ ព្រមានក្រុមហ៊ុនលីឈួង ដាក់ក្នុងបញ្ជីខ្មៅ រឿង​ឃុបឃិត​ជាមួយ​អាជ្ញាធរថ្នាក់​ក្រោមជាតិ​ធ្វើការ​សាងសង់​មុន​ទូទាត់​ក្រោយ

2022/01/03 06:00:41 pm        867

កោះកុង៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើការព្រមានធ្ងន់ៗទៅកាន់ក្រុមហ៊ុន លី ឈួង ដែលកន្លងមកបានធ្វើការឃុបឃិតជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិ ទទួលគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធនានា ធ្វើការសាងសង់មុនទូទាត់ក្រោយ ដែលធ្វើឱ្យមានការជំពាក់បំណុលរាប់សិបឆ្នាំនោះ។

ថ្លែង​ពិធី​បើក​ការ​ដ្ឋាន​នៅ​ស្រុកស្រែអំបិល ​ខេត្តកោះកុង នាព្រឹកថ្ងៃ​ទី៣​ខែមករា​ឆ្នាំ​២០២២​នេះ​សម្ដេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានព្រមានធ្ងន់ៗទៅកាន់ក្រុមហ៊ុន លីឈួង ក៏ដូចជា​ព្រមាន​ទៅកាន់​អាជ្ញាធរខេត្តឱ្យបញ្ឈប់ជាបន្ទាន់​និង​ដកលុបចោល​គម្រោង​ទាំងឡាយ​ដែល​នៅ​សល់របស់ក្រុមហ៊ុនលីឈួង ​មិន​ឱ្យបន្ត​ឃុបឃិត​ជាមួយគ្នាតទៅទៀត ។

សម្តេច​ បានគូសបញ្ជាក់ថា ​បើខេត្តណាហ៊ានឃុបឃិតត្រូវ​រកថវិកាទូទាត់ខ្លួនឯង ។សម្តេច​បាន​ស្តីបន្ទោសថា ​បណ្តាខេត្តដែលពាក់ព័ន្ធឱ្យក្រុមហ៊ុនមួយនេះ ​ធ្វើការសាងសង់សំណង់នានា នៅក្នុងខេត្តរបស់ខ្លួនដែល​ជា​ការឃុបឃិត ​មិនឱ្យរាជរដ្ឋាភិបាលដឹងនោះ ប្រៀបបាន​ដូចជា​ការបង្កើតរដ្ឋក្នុងរដ្ឋ ​ដូច្នេះសម្តេច​បានព្រមានធ្ងន់ៗ​ទៅ​អាជ្ញា​ធរ​ខេត្ត​ឱ្យ​បញ្ឈប់​ជា​បន្ទាន់ ហើយ​ក្រុមហ៊ុនលីឈួង ​អាចនឹងដាក់ចូលទៅក្នុងបញ្ជីខ្មៅ ​ប្រសិន​មិន​បញ្ឈប់ជា​បន្ទា​ន់នោះទេ។​ការ​ព្រមានបែបនេះ​ ក្នុងគោលបំណងជំរុញកំណែទម្រង់នៃ​ការ​គ្រ​ប់​គ្រ​ង​ហិរញ្ញវត្ថុ​សា​ធារណៈនិង​អ​នុ​វ​ត្ត​ដោយ​ម៉ឺងម៉ាត់​នូវ​ច្បាប់​ស្តីពី​បទបញ្ជា​ និងការប្រើប្រាស់ថវិកា។

សម្តេច​បានបង្ហាញការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ដែល​បានឃើញបញ្ជី​បណ្តាខេត្ត​ជំពាក់​លុយ​ក្រុមហ៊ុន​ លី ឈួង ​យ៉ាងច្រើន​ តាមរយៈអាជ្ញាធរថ្នាក់ក្រោមជាតិបានឃុបឃិត​មិនឱ្យសម្តេចដឹង ពីការចាប់​យក​ដៃគូ​ក្រុមហ៊ុន ​លីឈួង ធ្វើ​ការ​កសាង​សំណង់​នានានៅក្នុងដែនដីរបស់ខ្លួន​តាមបែបធ្វើមុនទូទាត់​ក្រោយ​។

សម្តេច បានបង្ហាញការហួសចិត្តជាខ្លាំង ​ដែលបណ្តាខេត្តបានឃុបឃិតគ្នាជាមួយក្រុមហ៊ុន​ លី ឈួង ធ្វើការ​សាងសង់មុន​ ទើបទូទាត់តាមក្រោយបែបនេះ ​សម្តេច​បាន​ព្រមានធ្ងន់ៗថា៖បើ​ចៅ​ហ្វាយខេត្តណាហ៊ានធ្វើតទៅទៀត ​ចៅហ្វាយ​ខេ​ត្ត​នោះ​ត្រូ​វ​ទទួល​ខុសត្រូវ​ចំ​ពោះ​មុខ​រាជ​រដ្ឋាភិបាល៕ អត្ថបទ៖ មុត សុទ្ធ

អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm