ឯកឧត្តម ហេង សួរ នឹងដឹកនាំក្រុមហ៊ុនធំៗចុះទៅសម្ភាសន៍ផ្តល់ឱកាសការងារដល់ពលរដ្ឋ ចាប់ពីថ្ងៃទី៦ខែកក្កដានេះតទៅ

2025/07/03 10:09:42 pm        233

ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ គ្រោង​នឹង​ដឹក​នាំ​ក្រុម​ហ៊ុន​ធំ​ៗ​នៅ​ក្នុងប្រទេសកម្ពុជា ដើម្បីចុះទៅសម្ភាសន៍ជ្រើសរើសកម្លាំងពលកម្មនៅតាមភូមិ ស្រុក ក្នុង​ខេត្ត​ចំនួន៥ មានដូចជា ព្រៃវែង កំពង់ចាម បាត់ដំបង កំពង់ធំ និងបន្ទាយមានជ័យ ចាប់ពីថ្ងៃទី៦ ខែ​កក្កដាខាងមុខនេះតទៅ។

ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី៣ ខែ​កក្កដា ឆ្នាំ២០២៥នេះ បានមានប្រសាសន៍ប្រាប់ព័ត៍មាន ប៊ីធីវី ឱ្យដឹងថា ចំពោះ​ការងារ​គ្រោង​ចុះ​ទៅ​ផ្សព្វ​ផ្សាយឱកាសការងារនេះ ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ នឹងដឹកនាំដោយផ្ទាល់ ដោយចាប់​ផ្តើម​ពី​ខេត្ត​ព្រៃវែងមុនគេ តាមរយៈរថយន្តការងារចល័តរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ​(NEA)​ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងគោល​បំណង​ដើម្បី​រំកិល​សេវា​ផ្ដល់​ឱ​កាស​ការងារជូនពលរដ្ឋដល់មុខផ្ទះតែម្ដង ព្រោះនៅតំបន់​ដាច់​ស្រយាល​មួយ​ចំនួន​មិន​ទទួល​បាន​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយពីការស្វែងរកការងារ ឬពលរដ្ឋមិនដឹងទៅរកការងារនៅឯណា? ជា​ដើម​។ ដើម្បីដោះស្រាយចម្ងល់ទាំងនេះ ក្រសួងត្រូវតែបើកយុទ្ធនាការនេះឡើង ក្នុង​ការ​ឱកាស​ផ្ដល់​ការងារ​ធ្វើ​ដ៏សំបូរបែបទៅដល់ភូមិ ស្រុករបស់ប្រជាពលរដ្ឋតែម្ដង ជាពិសេសផ្សព្វផ្សាយ​ដល់​ឱ្យ​ដល់​បង​ប្អូនពលករដែលត្រឡប់មកពីប្រទេសថៃ។

ឯកឧត្តមអ្នក​នាំពាក្យ បានបញ្ជាក់បន្ថែមថា ក្រៅពីការងារផ្ស​ព្វ​ផ្សាយ​ជាប់​ជា​ប្រចាំ​របស់​ក្រសួង​ការ​ងារ មន្ទីរការងារ និង NEA ក្រសួងក៏បានសម្រេចបង្កើនការងារទាំងនេះបន្ថែមទៀត មានដូចជា ក្រុម​ហ៊ុនមកពីក្នុងតំបន់សេដ្ឋកិច្ចពិសេស, សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និង​ផលិត​ផលធ្វើដំណើរនៅកម្ពុជា និងរោងចក្រផ្សេងៗទៀត ដើម្បីឱ្យពលរដ្ឋ​មាន​ឱកាស​បាន​ជួប​ជា​មួយ​ម្ចាស់ ឬតំណាង រោងចក្រ សហគ្រាស ដើម្បីបានជួបនិងសម្ភាសន៍ការងារភ្លាមៗតែម្តង។

ពាក់​ព័ន្ធការគ្រោងចុះផ្សព្វផ្សាយឱកាសការងារខាងលើនេះ លោកជំទាវ កែវ មុំ ប្រធាន​សភា​មុខ​របរ និងមីក្រូសហគ្រាសកម្ពុជា និងជាប្រធាននំស្រួយ លីលី បង្ហាញការគាំទ្រពេញទំហឹង និង​បាន​លើក​ឡើង​ថា បច្ចុប្បន្នមានអ្នកវិនិយោគ និងវិនិយោគិនជាច្រើនបានចូលមកវិនិយោគនៅកម្ពុជា ដូច​ជា​នៅក្នុងតំបន់សេដ្ឋកិច្ចជាដើម ដូច្នេះតម្រូវការកម្លាំងពលកម្មគឺពិតជាមានច្រើន និង​ខ្វះ​ខាត​ច្រើន​មែន​ទែន។ លោកជំទាវ បានបន្តថា នៅពេលដែលមានអ្នកវិនិយោគចង់បើកក្រុមហ៊ុន ឬ​រោង​ចក្រ សហគ្រាសនៅកម្ពុជា សំណួរមុនដំបូងដែលសួរមុនគេ គឺថា នៅតំបន់​ដែលចង់​បើក​ទាំង​នោះ​តើ​មានកម្លាំងពលកម្មគ្រប់គ្រាន់ដែរឬទេ?

មិនខុសគ្នា​ខាង​លើ​នេះ ឯកឧត្តមបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បាន​អំពាវ​នាវដល់ពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃជាពិសេសថា សូមរៀប​ចំ​ខ្លួន​ឱ្យ​បាន​រួច​រាល់​ក្នុង​ការ​ឆ្លងដែនត្រឡប់មកស្រុកកំណើតវិញ ហើយរួសរាន់ទាក់ទងក្រសួងការងារ និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈ ដើម្បីចុះឈ្មោះស្វែងរកការងារធ្វើ។ ឯកឧត្តមបណ្ឌិត បានបន្ថែមថា ក្នុងនោះ​ប្រសិន​បើ​បងប្អូនពលករអាចប្រមូលគ្នាជាក្រុមបាន គឺកាន់តែល្អថែមទៀត ដើម្បីងាយ​ស្រួល​ឱ្យ​ក្រសួង​ការងារ រៀបចំការងារជាក្រុម និងទាក់ទងទៅ​កាន់​បណ្តា​ក្រុមហ៊ុន​ដែល​មាន​តម្រូវ​ការ​ចាំ​បាច់ និងតាមជំនាញដែលខ្លួនមាន។

បើតាមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កម្លាំងពលកម្ម​ដែល​កំពុង​មាន​តម្រូវ​ការ​ខ្ពស់​នា​ពេល​នេះ ​គឺការងារនៅក្នុងកសិដ្ឋាន រោងចក្រវាយនភ័ណ្ឌកាត់ដេរ ការងារក្នុងវិស័យឧស្សាហកម្ម វិស័យ​ទេសចរណ៍ វិស័យយានយន្តគ្រប់ប្រភេទ និងវិស័យសំខាន់ៗជាច្រើនទៀត ចំនួន​ប្រមាណ​ជាង ២៥ម៉ឺនកន្លែង៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm