អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Stephane Dujarric បាននិយាយថា ការសម្រេចចិត្តរបស់អ៊ីរ៉ង់ ក្នុងការផ្អាកកិច្ចសហប្រតិបត្តិការជាមួយទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA)កំពុងធ្វើឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំង។

លោកបាននិយាយថា៖«យើងបានឃើញការសម្រេចចិត្តជាផ្លូវការ ដែលជាកក្តីកង្វល់យ៉ាងពិតប្រាកដ។ ខ្ញុំគិតថា លោកអគ្គលេខាធិការ បានធ្វើការអំពាវនាវជាបន្តបន្ទាប់របស់លោកឲ្យអ៊ីរ៉ង់សហការជាមួយIAEA។

លោក Dujarric បាននិយាយថា ខ្លួនមិនដឹងថាតើអ៊ីរ៉ង់បានជូនដំណឹងជាផ្លូវការដល់អង្គការសហប្រជាជាតិអំពីការព្យួរនេះហើយឬនៅនោះទេ។
ប្រធានាធិបតីអ៊ីរ៉ង់លោក Masoud Pezeshkian កាលពីថ្ងៃពុធ បានចុះហត្ថលេខាលើច្បាប់ដែលផ្អាកកិច្ចសហប្រតិបត្តិការរវាងទីក្រុងតេអេរ៉ង់ និងទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ IAEA ។ ច្បាប់នេះ ចូលជាធរមាន ចាប់ពីពេលដែលលោកប្រធានាធិបតី ចុះហត្ថលេខារួច។