សារព័ត៌មាន Bloomberg បានសរសេរដោយដកស្រង់សម្តីមន្ត្រីអឺរ៉ុប ដែលមិនបញ្ចេញឈ្មោះមួយរូបថា សហរដ្ឋអាមេរិកដែលជាសម្ព័ន្ធមិត្តមួយ នៅក្នុងអង្គការណាតូ កំពុងព្យាយាមដាក់សម្ពាធលើទីក្រុងវ៉ាស៊ីនតោនពិនិត្យឡើងវិញនូវការសម្រេចចិត្តផ្អាកការផ្តល់អាវុធដល់រដ្ឋាភិបាលទីក្រុងគីវ។

យោងតាមរបាយការណ៍នោះបានឲ្យដឹងថា សេចក្តីប្រកាសនេះ បានធ្វើឡើង ជាការភ្ញាក់ផ្អើលមួយសម្រាប់ទាំងអ៊ុយក្រែន និងសម្ព័ន្ធមិត្តរបស់ខ្លួន។

នាពេលមុននេះ កាសែត The New York Times បានរាយការណ៍ដោយដកស្រង់ប្រភពថា សហរដ្ឋអាមេរិក នឹងផ្អាកការផ្គត់ផ្គង់មីស៊ីលស្ទាក់ចាប់សម្រាប់ប្រព័ន្ធការពារដែនអាកាស Patriot, មីស៊ីលវាយប្រហារ គោលដៅជាក់លាក់ GMLRS មីស៊ីលវាយប្រហារគោលដៅ Hellfire ប្រព័ន្ធមីស៊ីលចល័ត Stinger និងអាវុធមួយចំនួនទៀតដល់អ៊ុយក្រែន។ ក្រសួងការបរទេសអ៊ុយក្រែន បានកោះអញ្ជើញភារធារីសហរដ្ឋអាមេរិកនៅក្រុងគីវរួចហើយ ដើម្បីពិភាក្សាអំពីព័ត៌មាននេះ។