នាយករដ្ឋមន្ត្រីលីបង់លោក Nawaf Salam កាលពីថ្ងៃពុធ បាននិយាយថា រដ្ឋាភិបាលរបស់លោកកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការកំណត់ចំនួនអាវុធសម្រាប់តែស្ថាប័នរដ្ឋ និងពង្រីកសិទ្ធិអំណាចរបស់ខ្លួនលើគ្រប់វិស័យរបស់ប្រទេសនេះ ដែលជាផ្នែកមួយនៃការជំរុញដ៏ទូលំទូលាយមួយ ដើម្បីឈានដល់ការអនុវត្តបទឈប់បាញ់មួយ។
ការអត្ថាធិប្បាយរបស់លោក Salam បានធ្វើឡើង នៅពេលដែលមន្ត្រីលីបង់ កំពុងរៀបចំការឆ្លើយតបទៅនឹងសំណើរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការដកហូតអាវុធពីក្រុមហេសបូឡា ដែលត្រូវបានបង្ហាញដោយបេសកជនសហរដ្ឋអាមេរិកប្រចាំនៅស៊ីរី និងលីបង់ លោក Tom Barrack ក្នុងអំឡុងពេលដំណើរទស្សនកិច្ច ទៅកាន់ទីក្រុងបេរូត ( Beirut) កាលពីខែមុន។

សំណើនេះ ផ្តោតលើការសម្រេចបាននូវការរំសាយសព្វាវុធពេញលេញ នៅចុងឆ្នាំនេះ ដោយពង្រឹងទំនាក់ទំនងលីបង់-ស៊ីរី ការអនុវត្តកំណែទម្រង់ហិរញ្ញវត្ថុ និងការបង្កើតយន្តការត្រួតពិនិត្យដោយអង្គការសហប្រជាជាតិ ដើម្បីធានាដល់ការដោះលែងអ្នកទោសដែលត្រូវបានឃុំខ្លួនដោយអ៊ីស្រាអែល ក្នុងអំឡុងពេលសង្រ្គាមថ្មីៗនេះ លើក្រុមហេសបូឡា។
លោក Barrack គ្រោងនឹងធ្វើទស្សនកិច្ចនៅទីក្រុងបេរូ នៅថ្ងៃចន្ទសប្តាហ៍ ដើម្បីពិភាក្សាអំពីការឆ្លើយតប។
ក្នុងអំឡុងពេលថ្លែងសុន្ទរកថាទៅកាន់ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គម និងបរិស្ថាន លោក Salam បានបញ្ជាក់ពីការគ្រប់គ្រងលើអាកាសយានដ្ឋានអន្តរជាតិ Rafik Hariri និងផ្លូវចេញចូលរបស់ខ្លួន ដែលជាផ្នែកមួយនៃវិធានការសន្តិសុខ ក្នុងគោលបំណងប្រយុទ្ធប្រឆាំងនឹងការរត់ពន្ធ និងការលើកកម្ពស់សុវត្ថិភាពសាធារណៈ។
