បាល់ទាត់៖ ខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi ជាកីឡាករម្នាក់ក្នុងចំណោម ៤នាក់របស់ Paris Saint Germain ដែលត្រូវបានធ្វើតេស្តរកឃើញវិជ្ជមាន Covid-19។ ក្រៅពីអតីតខ្សែប្រយុទ្ធ Barcelona រូបនេះកីឡាករ ៣នាក់ផ្សេងទៀតដែលវិជ្ជមាននោះរួមមាន Juan Bernat, Nathan Bitumazala និង Sergio Rico។

កីឡាករ ៤នាក់នេះត្រូវបានរកឃើញវិជ្ជមាន Covid-19 មុនការប្រកួតពានរង្វាន់ French Cup រវាង PSG និងក្រុមបាល់ទាត់ Vannes ដែលស្ថិតនៅក្របខណ្ឌលីគទី៤ របស់បារាំងលើកលែងតែ Messi ម្នាក់ឯងដែលតេស្តវិជ្ជមាននៅប្រទេសអាហ្សង់ទីន បន្ទាប់ពីបញ្ចប់ដំណើរវិស្សមកាលរដូវរងាររបស់ខ្លួននៅស្រុកកំណើត។ អ្នកចាត់ការ PSG លោក Mauricio Pochettino មិនទាន់បញ្ជាក់បាននៅឡើយថា Lionel Messi នឹងអាចចូលលេងបាននៅពេលណា ខណៈ PSG មានកាលវិភាគប្រកួតក្របខណ្ឌបារាំង Ligue 1 នៅថ្ងៃអាទិត្យ ទី៩ នេះទល់នឹង Olympique Lyon៕
អត្ថបទ៖នាង សុភាវុធ