ទីក្រុងប៉ារីសថ្កោលទោសអ៊ីរ៉ង់ ជុំវិញការឃុំខ្លួនប្ដីប្រពន្ធជនជាតិបារាំង

2025/07/03 11:08:20 pm        61

កាលពីថ្ងៃពុធ (ទី២ ខែកក្កដា) ប្រទេសបារាំងបានបញ្ជាក់ជាថ្មីនូវការថ្កោលទោស ចំពោះអ៊ីរ៉ង់ ជុំវិញការឃុំខ្លួនពលរដ្ឋបារាំង ២នាក់ ដែលត្រូវបានឃុំឃាំងអស់រយៈពេល ៣ឆ្នាំមកហើយ។

បន្ទាប់ពីមានសេចក្ដីរាយការណ៍ពីសារព័ត៌មាន AFP ដែលថា អ្នកទាំង ២ ត្រូវបានចោទប្រកាន់ពីបទយកការសម្ងាត់ឲ្យទីភ្នាក់ងារចារកម្ម Mossad របស់អ៊ីស្រាអែល ក្រសួងការបរទេសបារាំងបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្ដីប្រពន្ធ គឺលោកស្រី Cecile Kohler និងប្ដីរបស់លោកស្រី លោក Jacques Paris កំពុងត្រូវបានឃុំខ្លួន «ដោយបំពានទាំងស្រុង»។

ប្រភពការទូតមួយបានបង្ហើបថា ប្រសិនបើសេចក្ដីរាយការណ៍នោះ ត្រូវបានបញ្ជាក់ថា ពិត ការចោទប្រកាន់ គឺ «គ្មានមូលដ្ឋានអ្វីទាំងអស់» ដោយបន្ថែមថា អ្នកទាំង២ គ្មានកំហុសអ្វីឡើយ។

ប្រទេសបារាំងកាលពីខែឧសភា បានប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ប្រឆាំងនឹងអ៊ីរ៉ង់ ដោយចោទពីបទរំលោភលើសិទ្ធិទទួលបានការការពារពីកុងស៊ុល ដែលជាប៉ុនប៉ង ដើម្បីដាក់សម្ពាធលើអ៊ីរ៉ង់ ជុំវិញការឃុំខ្លួនលោកស្រី Kohler និងលោក Paris ដែលត្រូវបានចាប់ឃុំតាំងពីខែឧសភា ឆ្នាំ២០២២។

គួរបញ្ជាក់ថា ឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានឃុំខ្លួនជនបរទេស និងអ្នកមានសញ្ជាតិ២ រាប់សិបនាក់ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដែលជារឿយៗត្រូវបានចោទប្រកាន់ទាក់ទងនឹងចារកម្ម។ ក្រុមសិទ្ធិមនុស្ស និងបណ្តាប្រទេសលោកខាងលិច បានចោទប្រកាន់ឬីក្រុងតេអេរ៉ង់ថា បានប្រើប្រាស់អ្នកជាប់ឃុំបរទេសធ្វើជាឧបករណ៍ចរចា ជាការលើកឡើងដែលអ៊ីរ៉ង់បដិសេធ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm