លោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព អញ្ជើញជាអធិបតីក្នុងពិធីខួបអនុស្សារីយ៍លើកទី៧៤ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នៅទីស្នាក់ការគណបក្សស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ

2025/07/03 11:09:57 pm        402

ខេត្តកំពង់ធំ៖ បន្ទាប់ពីបានអញ្ជើញចូលរួមក្នុងវិធីបើកការដ្ឋានសាងសង់​អគារស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ដកំពង់ធំ ក្រោមអធិបតីភាព សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត រួចមក នា​រសៀល​ថ្ងៃ​ដដែលនេះដែរ លោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ទីប្រឹក្សាផ្ទាល់​សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធាន​ក្រុម​ការ​ងារ​ចុះ​មូល​ដ្ឋាន​ខេត្ត​កំពង់ធំ នាថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញចូល​រួម​ជា​អធិបតី​ក្នុង​ពិធី​ខួប​អនុស្សារីយ៍​លើក​ទី៧៤ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នៅទីស្នាក់ការគណបក្ស ស្រុក​ប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។ពិធីនេះបានប្រារព្ធឡើងនៅសាលប្រជុំស្នាក់ការគណបក្ស ស្រុក​ប្រាសាទ​បល្ល័ង្ក ដោយបានការចូលរួម ពីសមាជិក សមាជិកាគណបក្សខេត្ត-ស្រុក-ឃុំចំនួន ៦៥០ នាក់​។

ចំពោះពិធីរំលឹកខួបបង្កើតគណបក្ស លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព បានមានប្រសាសន៍អំពីការរំលឹក ខួបនៃការបង្កើតគណបក្សប្រជាជនកម្ពុជា ដែលក្នុងឆ្នាំនេះគឺជាខួបលើកទី ៧៤ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា ២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៥ ដែលតែងតែមានប្រារព្ធរំលឹកជារៀងរាល់ឆ្នាំ ហើយក្នុងនាមពលរដ្ឋខ្មែរមួយរូប ខ្ញុំពិតជាដឹងគុណ និងចងចាំជានិច្ចចំពោះគុណូបការៈដ៏ធំធេងរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការរំដោះប្រទេសជាតិមាតុភូមិ និងការដឹកនាំ កសាង ព្រមទាំងការអភិវឌ្ឍប្រទេសជាតិឱ្យមានអ្វីៗគ្រប់បែបយ៉ាងដូចសព្វថ្ងៃនេះ ពិសេសការនាំមកនូវសុខសន្តិភាពពេញបរិបូរណ៍ ជូនជាតិមាតុភូមិនៃយើង។

ជាកិច្ចបញ្ចប់ លោកអ្នកឧកញ៉ា បណ្ឌិត បានជំរុញក្រុមការងារគណបក្សស្រុក-ឃុំទាំងអស់ឱ្យខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋបន្តទៀត ដើម្បីឱ្យក្នុងមូលដ្ឋានកាន់តែរីកចម្រើន និងទទួលបានការទុកចិត្ត និងពេញចិត្តលើគណបក្សប្រជាជនកម្ពុជាបន្ថែមទៀត។

ឆ្លៀតក្នុងឱកាសនេះដែរ លោកអ្នកឧកញ៉ា បណ្ឌិត ក៏បានអញ្ជើញចុះជួប និងសួរសុខទុក្ខពលករ-ពលការនីក្នុងស្រុកប្រាសាទបល្ល័ង្កចំនួន ២៣៧ នាក់ ដែលទើបត្រឡប់មកពីប្រទេសថៃដើម្បីបម្រើការងារនៅប្រទេសកំណើតវិញផងដែរ។ ក្នុងនោះ លោកអ្នកឧកញ៉ា បណ្ឌិត បាននាំយកនូវអំណោយមួយចំនួនចែកជូនដល់បងប្អូនពលករ-ពលការនីផងដែរ ដោយក្នុងម្នាក់ៗទទួលបានអង្ករ ២០ គីឡូក្រាម, មីជាតិ ១ កេស, ត្រីខកំប៉ុង ១ យួរ, ទឹកត្រី ១ យួរ, ទឹកស៊ីអ៊ីវ ១ យួរ និងថវិកាចំនួន ១០ ម៉ឺន រៀល។

នាឱកាសនេះដែរ លោកអ្នកឧកញ៉ា បណ្ឌិត ក៏បាននាំយកនូវឯកសណ្ឋានប្រជាការពារចំនួន ៨២០ ឈុត និងថវិកាមួយចំនួនប្រគល់ជូនដល់គណបក្សបស្រុក អនុសាខាកាកបាទក្រហម គណបក្សឃុំទាំង៧ នគរបាលស្រុក កងរាជអាវុធហត្ថស្រុក ផ្នែកសឹករង អ្នកចូលរួម និងចំណងដៃអាពាហ៍ពិពាហ៍សម្រាប់គូស្វាមី-ភរិយាចំនួន ១៤៥ គូ (៤០០.០០០៛/គូ) និងចំណាយផ្សេងៗទៀតអស់ទឹកប្រាក់ប្រមាណ ២២០ លានរៀល៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm