សារព័ត៌មានក្នុងស្រុករាយការណ៍ថា រថយន្តក្រុងមួយគ្រឿង បានក្រឡាប់ផ្ងារពោះនៅទីក្រុង Lancaster រដ្ឋ California សហរដ្ឋអាមេរិកកាលពីថ្ងៃពុធម្សិលមិញ បណ្តាលឲ្យមនុស្ស ២០នាក់ រងរបួស រួមទាំងកុមារម្នាក់ផងដែរ ។
យោងតាមការអះអាងរបស់នាយកដ្ឋានពន្លត់អគ្គិភ័យស្រុក Los Angeles និងក្រុមល្បាតផ្លូវហាយវ៉េរដ្ឋ California បានឲ្យដឹងថា រថយន្តបានក្រឡាប់នៅវេលាម៉ោង ១១ និង ២០នាទីព្រឹក ម៉ោងក្នុងស្រុកថ្ងៃពុធ ក្រោយបើកបុកផ្លូវរថភ្លើងដែលរត់តាមបណ្តោយផ្លូវហាយវ៉េ Sierra ។

សារព័ត៌មាន KABC រាយការណ៍ថា ការទូរស័ព្ទដំបូងទៅកាន់សេវាកម្មសង្រ្គោះបន្ទាន់ បានបង្ហាញថា មនុស្សរហូតដល់ ២០នាក់ បានរងរបួស រួមទាំងក្មេងប្រុសអាយុ ៨ឆ្នាំម្នាក់ផងដែរ ។
រថយន្តក្រុងនេះដែរ គ្រប់គ្រងដោយក្រុមហ៊ុន Kern Transit ដែលប្រតិបត្តិការការដឹកជញ្ជូនអន្តរតំបន់ ៕
