សភាពាណិជ្ជកម្មកម្ពុជា និងសហគ្រិនខ្មែរ ចុះអនុស្សរណៈយោគយល់គ្នា ដើម្បីលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីនៅកម្ពុជា

2025/07/04 12:25:12 am        164

ភ្នំពេញ ៖ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥កន្លងទៅ សភាពាណិជ្ជកម្មកម្ពុជា (CCC) និងសហគ្រិនខ្មែរ (KE) បានចុះអនុស្សរណៈយោគយល់គ្នា ក្នុងគោលបំណងជំរុញកិច្ចសហការ និងការអភិវឌ្ឍសម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs) នៅកម្ពុជា។ 

​នៅក្នុងសេចក្តីប្រកាសព័ត៌មាន ក្រោយចប់កម្មវិធីនេះ បានសសេរឱ្យដឹងថា អនុស្សរណៈនេះ មានគោលបំណងសំខាន់ជំរុញកិច្ចសហប្រតិបត្តិការដ៏រឹងមាំ រវាងសភាពាណិជ្ចកម្មកម្ពុជា និង សហគ្រិនខ្មែរ។ អនុស្សរណៈនេះ មានសារៈសំខាន់ក្នុងការគូសបញ្ជាក់ថា ភាគីទាំងពីរបានសហការគ្នាលើកម្មវិធីផ្សេងៗតាំងពីឆ្នាំ២០២២មកម្ល៉េះ។ កម្មវិធីទាំងអស់នោះ បានជួយដល់ម្ចាស់អាជីវកម្មប្រមាណជាង ៤ ៦០០នាក់ តាមរយៈការរៀបចំវគ្គបណ្តុះបណ្តាល សិក្ខាសាលា និងការពង្រីកបណ្តាញ ដើម្បីពង្រីកឱកាសទីផ្សារ។

បើតាម អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាប្រឹក្សាធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានមានប្រសាសន៍ថា អនុស្សរណៈនេះ គឺដើម្បីផ្តល់នូវក្របខ័ណ្ឌទូទៅ និងវិសាលភាពសម្រាប់ទំនាក់ទំនងសហប្រតិបត្តិការនិងសកម្មភាពរវាងសភាពាណិជ្ជកម្មកម្ពុជា និងសហគ្រិនខ្មែរ ក្នុងការប្តេជ្ញាចិត្តទៅវិញទៅមកក្នុងការលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីប្រកបដោយនិរន្តរភាព និងផ្ដល់ផលប្រយោជន៍ដល់សហគ្រិន អ្នកចាប់ផ្តើមអាជីវកម្ម និងសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។

ឯកឧត្ដមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្តិនៃសហគ្រិនខ្មែរ បានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការនេះ បានឱ្យសហគ្រិនខ្មែរ មានឱកាសជំរុញគោលនយោបាយ និងការគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈបណ្តាញដ៏ធំទូលំទូលាយរបស់សភាពាណិជ្ជកម្មកម្ពុជា ដូចជា សភាពាណិជ្ជកម្មខេត្ត ដែលផ្តល់ជាប្រយោជន៍ទៅដល់សមាជិករបស់ខ្លួន និងសហគ្រាសធុនតូច និងមធ្យមនៅ ទូទាំងប្រទេស៕

អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm