ការិយាល័យព័ត៌មានរដ្ឋាភិបាលហ្កាហ្សា និយាយថា ជនប៉ាឡេស្ទីនជាង ៣០០នាក់ ត្រូវបានសម្លាប់ដោយកងកម្លាំងអ៊ីស្រាអែល ក្នុងរយៈពេល ៤៨ម៉ោងកន្លងមកនេះ ។ ពួកគេបន្តថា អ៊ីស្រាអែលបានសម្លាប់រង្គាល ២៦លើក អំឡុងពេលនោះ ។
មនុស្សយ៉ាងហោច ៧៣នាក់ ត្រូវបានសម្លាប់ដោយអ៊ីស្រាអែល ចាប់តាំងពីពេលព្រឹកថ្ងៃព្រហស្បតិ៍នេះរហូតមក រួមទាំងអ្នកស្វែងរកជំនួយ ៣៣នាក់ នៅទីតាំងចែកចាយជំនួយជម្លោះរបស់មូលនិធិមនុស្សធម៌ហ្កាហ្សាគាំទ្រដោយអ៊ីស្រាអែល និងសហរដ្ឋអាមេរិក ។

មនុស្ស ១៣នាក់ ត្រូវបានសម្លាប់ ពេលដែលកងកម្លាំងអ៊ីស្រាអែលវាយប្រហារសំពត់តង់នៅទីក្រុង al-Mawasi ស្ថិតនៅភាគខាងត្បូងតំបន់ហ្កាហ្សា ខណៈមនុស្ស ១១នាក់ ត្រូវបានសម្លាប់ និងមនុស្សជាច្រើននាក់ផ្សេងទៀត រងរបួសនៅក្នុងការវាយប្រហារលើសាលារៀន Mustafa Hafez ដែលផ្តល់ជាទីជម្រកដល់មនុស្សជម្លៀសខ្លួននៅភាគខាងលិចទីក្រុងហ្កាហ្សា ។
ពួកគេបន្តថា ការវាយប្រហារក្នុងរយៈពេល ៤៨ម៉ោងកន្លងមកនេះ កងកម្លាំងអ៊ីស្រាអែលមានគោលដៅលើជនស៊ីវិលនៅក្នុងជម្រកស្នាក់នៅ និងមជ្ឈមណ្ឌលជម្លៀសខ្លួនដែលមានមនុស្សរាប់ម៉ឺននាក់រស់នៅ ។
ដោយធ្វើសេចក្តីរាយការណ៍ពីទីក្រុង Deir el-Balah ស្តីពីការសម្លាប់ចុងក្រោយលើជនប៉ាឡេស្ទីនដែលព្យាយាមទទួលយកជំនួយពីទីតាំងគ្រប់គ្រងដោយមូលនិធិមនុស្សធម៌ហ្កាហ្សា លោក Tareq Abu Azzoum គឺជាអ្នកសារព័ត៌មានរបស់កាសែត Al Jazeera និយាយថា មនុស្សនាំគ្នារៀបរាប់ពីក្តីរន្ធត់ ពេលដែលពួកគេរង់ចាំអស់រយៈពេលច្រើនម៉ោង ដោយសង្ឃឹមថានឹងទទួលបានការផ្គត់ផ្គង់ស្បៀងអាហារ ប៉ុន្តេចុងក្រោយពួកគេបែជាទទួលបានគ្រាប់កាំភ្លើងបែបនេះទៅវិញ ៕
