ខ្សែប្រយុទ្ធ Jota របស់ក្រុម Liverpool ស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅអេស្ប៉ាញ

2025/07/04 12:33:44 am        70

ឆ្មាំស៊ីវិលរបស់អេស្ប៉ាញ បានឲ្យដឹងថា ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ Diogo Jota របស់ក្រុមហង្សក្រហម Liverpool និងប្អូនប្រុសរបស់គេ ឈ្មោះ Andre Silva បានបាត់បង់ជីវិត ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅជិតទីក្រុង Zamora ភាគពាយ័ព្យនៃប្រទេសអេស្ប៉ាញ នាថ្ងៃព្រហស្បតិ៍ (ទី៣ ខែកក្កដា) នេះ។

ប្អូនប្រុសរបស់កីឡាករ Jota គឺ Andre អាយុ ២៦ឆ្នាំ ក៏ជាកីឡាករបាល់ទាត់អាជីពម្នាក់ដែរ ដោយលេងឲ្យក្រុមនៅលីគលំដាប់ទី២ របស់ព័រទុយហ្គាល់ គឺក្លិប FC Penafiel។ ទីភ្នាក់ងារអនុវត្តច្បាប់ជាតិ បានបញ្ជាក់ពីការស្លាប់របស់កីឡាករទាំង ២រូប ក្នុងសេចក្តីថ្លែងការណ៍ផ្ទាល់មាត់នៅថ្ងៃទី៣ ខែកក្កដានេះ។

សេចក្ដីថ្លែងការណ៍ដែលត្រូវបានរាយការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយ BBC បានឲ្យដឹងថា៖ «ព័ត៌មានដែលយើងមានរហូតមកដល់ពេលនេះ គឺរថយន្តម៉ាក Lamborghini បានជួបគ្រោះថ្នាក់ចរាចរណ៍ ហើយបានរេចេញពីផ្លូវដោយសារតែផ្ទុះកង់ពេលកំពុងវ៉ាជែងរថយន្តផ្សេង»។

សេចក្ដីថ្លែងការណ៍បានបន្ថែមថា៖ «ហេតុការណ៍គ្រោះថ្នាក់ កើតឡើងនៅម៉ោង ០០:៣០នាទី ម៉ោងក្នុងស្រុក នៅទីក្រុង Cernadilla ក្នុងខេត្ត Zamora។ រថយន្តបានកើតមានអគ្គិភ័យ ហើយអ្នកជិះក្នុងនោះទាំង ២នាក់ បានបាត់បង់ជីវិត»។

គួរបញ្ជាក់ថា កីឡាករ Jota វ័យ ២៨ឆ្នាំ ទើបតែបានរៀបការជាមួយគូស្នេហ៍របស់ខ្លួន គឺលោកស្រី Rute Cardoso កាលពី ២សប្តាហ៍មុន។ ពួកគេមានកូន ៣នាក់។ នៅក្នុងការបង្ហោះរួមគ្នាលើបណ្ដាញសង្គម Instagram ពួកគេបានបង្ហោះរូបភាពជាច្រើននៃថ្ងៃដ៏ពិសេសរបស់ពួកគេ ដោយសរសេរចំណងជើងថា «ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ មែនហើយ រួមរស់ជាមួយគ្នាជារៀងរហូត»។ 

កីឡាករ Jota បានចូលរួមជាមួយក្រុម Liverpool ក្នុងឆ្នាំ២០២០ ក្នុងកិច្ចព្រមព្រៀងតម្លៃ ៤៤,៧លានអឺរ៉ូ ដោយចាកចេញពីក្រុម Wolverhampton Wanderers ហើយបានស៊ុតបញ្ចូលទី ៦៥គ្រាប់ ជាមួយនឹងការបង្ហាញខ្លួន ១៨២ដង សម្រាប់ក្រុមហង្សក្រហម៕


អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        111
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        149
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        132

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm