កំណើន​ករណី​ឆ្លង​វីរុស COVID-19 កើន​ឡើង​ជិត​ដល់ ៣០០​លាន​នាក់​លើ​ពិភព​លោក​

2022/01/03 06:54:59 pm        491

​ពិភពលោក៖ ខណៈ​មានការ​កើន​ឡើង​ជា​សកល​នៃ​ករណី​វីរុស COVID-19 ខិត​ជិត​ដល់ ៣០០​លាន​នាក់ ប្រទេស​មួយ​ចំនួន​បាន​មើល​ឃើញ​ស្ថានភាព​ជំងឺ​រាតត្បាត​កាន់តែ​ធ្ងន់ធ្ងរ​ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​ដោយមាន​ករណី​ឆ្លង​ថ្មី និង​ស្លាប់​ដែល​មិន​គួរ​ឱ្យ​ជឿ​កើន​ឡើង​គួរ​ឱ្យ​ព្រួយបារម្ភ​។ រហូតមកដល់​ពេលនេះ​ករណី​ឆ្លង​វីរុស COVID-19 នៅ​ទូទាំង​ពិភពលោក​បាន​កើន​ឡើង​ដល់ ២៩០,៤៣៩,៤៤៣​ករណី និង​មាន​អ្នក​ស្លាប់ ៥,៤៥៩,៨០០​នាក់​។

សហរដ្ឋអាមេរិក​មានកំណត់ត្រា​ថ្មី​ជាច្រើន​នៅក្នុង​សូចនាករ​វីរុស ​COVID-19 នៅ​ពេល​ដែល​ជំងឺ​រាតត្បាត​ឈាន​ចូល​ដល់​ឆ្នាំ​ទី៣ របស់​ខ្លួន ហើយ​អ្នក​ជំនាញ​សុខភាព​បាន​ព្រមាន​អំពី​រលក​នៃ​ជំងឺ​រាត​ត្បាត​នៅ​ឆ្នាំ២០២២ នេះ​។ យោង​តាម​ទិន្នន័យ​ចុងក្រោយ​របស់​សកល​វិទ្យាល័យ Johns Hopkins បាន​ឲ្យ​ដឹង​ថា សហរដ្ឋអាមេរិក​បាន​បំបែក​កំណត់ត្រា​ករណី​ឆ្លង​វីរុស COVID-19 ប្រចាំថ្ងៃ​ម្តង​ទៀត ខណៈ​ករណី​ឆ្លងប្រចាំថ្ងៃ​មាន​ជាង ៥៨០,០០០ករណី​ត្រូវ​បាន​កត់ត្រា​ទូទាំង​ប្រទេស​នៅ​ថ្ងៃ​ទី៣០ ខែ​ធ្នូ​។ សហរដ្ឋអាមេរិក​មាន​ករណី​ឆ្លង​សរុប ៥៦,០៥២,៦៣៨ករណី និង​មាន​អ្នក​ស្លាប់ ៨៤៧,៣០០​នាក់​។ ការ​កើន​ឡើង​ថ្មី​នៃ​វីរុស​ឆ្លង​ជាមួយ​នឹង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​ទាំង​ Omicron និង Delta បាន​ធ្វើ​ឱ្យ​សហរដ្ឋ​អាមេរិក​ស្ថិត​ក្នុង​ភាព​វឹកវរ​ដ៏​ស្មុគស្មាញ​ នៃ​សេវា​វេជ្ជសាស្ត្រ​ដែល​គ្មាន​មាន​បុគ្គលិក ក៏ដូចជា​ការ​លុប​ចោល​ជើង​ហោះហើរ​រាប់ពាន់​ជើង​។

​ចក្រភព​អង់គ្លេស​មាន​ករណី​ឆ្លង​វីរុស COVID-19 សរុប ១៣,២៣៥,៤០១​ករណី និង​មាន​អ្នក​ស្លាប់​ចំនួន ១៤៨,៨៥១​នាក់។

​ចំនួន​សរុប​នៃ​ករណី​វីរុស COVID-19 នៅ​ប្រទេស​បារាំង​មាន​ចំនួន ១០,២៥០,៣៥៨​ករណី និង​មាន​អ្នក​ស្លាប់ ១២៣​,៩៤២​នាក់​។ វា​ជា​ថ្ងៃ​ទី​៤ ​ជាប់ៗ​គ្នា​ដែល​ប្រទេស​បារាំង​បាន​រាយការណ៍​ពី​ចំនួន​ករណី​ឆ្លង​ជំងឺ COVID-19 ប្រចាំថ្ងៃ​ជាង ២០០,០០០​ករណី​។ ក្រសួង​សុខាភិបាល​បារាំង​បាន​ប្រកាស​ថា ប្រជាជន​ជិត ៥៣លាន​នាក់​បាន​ចាក់​វ៉ាក់សាំង​យ៉ាងហោចណាស់​ដូ​ស​ទី​១ ដែល​ស្មើនឹង​ប្រមាណ ៧៨.៥% ​នៃ​ចំនួន​ប្រជាជន​របស់​ប្រទេស ហើយ​ប្រមាណ ២៥​លាន​នាក់​បាន​ចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        145
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        135
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        134

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm