នគរបាលនិយាយថា មនុស្សយ៉ាងហោច ១៨នាក់ បានរងការបាញ់ប្រហារ ក្នុងនោះមនុស្ស ៤នាក់ បានស្លាប់ អំឡុងការបើករថយន្តដេញបាញ់នៅទីក្រុង Chicago សហរដ្ឋអាមេរិក ។
នាយកដ្ឋាននគរបាលក្រុង Chicago និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ឧបទ្ទេវហេតុបាញ់ប្រហារនេះ បានកើតឡើងកាលពីវេលាម៉ោង ១១យប់ ម៉ោងក្នុងស្រុកថ្ងៃពុធ ពេលដែលមនុស្សនៅក្នុងរថយន្តងងឹត បើកឆ្លងកាត់ហ្វូងមនុស្សនៅតាមចិញ្ចើមផ្លូវ រួចបាញ់ប្រហារលើពួកគេ ។
ខិតប័ណ្ណផ្សព្វផ្សាយព័ត៌មានជាច្រើន រាយការណ៍ថា ក្លិបរាត្រីនៅសង្កាត់ River North បានរៀបចំពិធីជប់លៀង ចេញអាល់ប៊ុមថ្មី ។
យោងតាមការអះអាងរបស់នគរបាល បានឲ្យដឹងថា ជនរងគ្រោះដែលបាត់បង់ជីវិត គឺជាបុរស ២នាក់ និងស្រ្តី ២នាក់
នគរបាលនិយាយថា ពួកគេនៅមិនទាន់ចាប់ខ្លួនបានជនសង្ស័យណាម្នាក់នោះទេ ខណៈការស៊ើបអង្កេតកំពុងបន្ត ៕