បើទោះបីជាសីតុណ្ហភាពខ្ពស់យ៉ាងណាក្តី ក្រុមភ្ញៀវទេសចរនៅតែស៊ូទ្រាំនាំគ្នាតម្រង់ជួរនៅមុខសារមន្ទីរវិមានវ៉ាទីកង់ និងព្រះវិហារ St. Peter's Basilica នាថ្ងៃព្រហស្បតិ៍នេះ ដើម្បីទស្សនាស្នាដៃសិល្បះនៅតាមជញ្ជាំងវិមានវ៉ាទីកង់ ។
គេហទំព័រព្យាករឧតុនិយម IlMeteo.it និយាយថា សីតុណ្ហភាពនៅថ្ងៃព្រហស្បតិ៍នេះ នឹងកើនឡើងខ្ពស់ដល់ ៣៨អង្សាសេនៅទីក្រុង Florence ៣៦អង្សាសេនៅទីក្រុង Bologna និង ៣៦អង្សាសេនៅទីក្រុង Rome ។
លោក Gemma គឺជាភ្ញៀវទេសចរមួយរូបមកពីអូស្រ្តាលី និយាយថា ពួកយើងដឹងថា អាកាសធាតុនឹងក្តៅខ្លាំង ប៉ុន្តែពួកយើងមិនរំពឹងថា វាក្តៅដល់ថ្នាក់ហ្នឹងនោះទេ ។
ក្រសួងសុខាភិបាលអ៊ីតាលី បានចេញប្រកាសអាសន្នសម្រាប់ទីក្រុងចំនួន ១៨ ពេលដែលសីតុណ្ហភាពនឹងកើនឡើងដល់ ៣៨អង្សាសេនៅតាមទីក្រុងធំៗ ខណៈអាល្លឺម៉ង់ សីតុណ្ហភាពត្រូវព្យាករថា នឹងឡើងដល់កម្រិតកំពូលខ្ពស់បំផុត ៤០អង្សាសេ នៅតាមតំបន់មួយចំនួន ។
សូមបញ្ជាក់ថា មនុស្សយ៉ាងហោច ៨នាក់ បានស្លាប់នៅទូទាំងទ្វីបអឺរ៉ុប ក្នុងនោះមនុស្ស ៤នាក់ បានស្លាប់នៅអេស្ប៉ាញ ២នាក់នៅបារាំង និង ២នាក់ទៀតនៅអ៊ីតាលី ខណៈដែលរលកកម្ដៅនៅដើមរដូវក្តៅដ៏កំណាច បានបន្តគ្របដណ្ដប់ផ្នែកភាគច្រើននៃទ្វីបឡើងកម្តៅលឿនបំផុតរបស់ពិភពលោកមួយនេះ ៕