អ៊ីស្រាអែល​នឹង​ចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ​លើក​ទី​២ ​ដល់​ប្រជាជនមាន​អាយុ​លើស​ពី​ ៦០​ឆ្នាំ​

2022/01/03 07:28:50 pm        447

​អ៊ីស្រាអែល៖ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែលលោក Naftali Bennett បាន​ប្រកាស​ពី​ការពង្រីក​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ​លើក​ទី​២ ​របស់​ប្រទេស​ដល់​ប្រជាជន​មាន​អាយុ​លើស​ពី ៦០ឆ្នាំ​ដោយសារ​វា​ប្រឈម​ទៅ​នឹង​ការ​កើន​ឡើង​ករណី​វីរុស COVID-19។ ប្រទេស​អ៊ីស្រាអែល​កាលពី​សប្ដាហ៍​មុន​បាន​អនុម័ត​ការ​ចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ​ សម្រាប់​តែ​ប្រជាជន​មាន​ជំងឺ​ជា​មូលដ្ឋាន​។

ថ្លែង​តាម​ទូរទស្សន៍​ជាតិ លោក Bennett បាន​និយាយ​ថា ការ​ផ្តល់​ឱ្យ​ប្រជាជន​អ៊ីស្រាអែល​វ័យ​ចំណាស់​ នូវ​ការ​ចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ​ដូ​ស​ទី​៤ នឹង​ផ្តល់​នូវ​ស្រទាប់​ថ្មី​នៃ​ការ​ការពារ​វីរុស។​ កាលពី​ថ្ងៃអាទិត្យ​លោក Bennett បាន​ព្រមាន​ថា ប្រទេស​អ៊ីស្រាអែល​នឹង​មើល​ឃើញ​ករណី​ឆ្លង​វីរុស​រាប់​ម៉ឺន​ករណី​ក្នុង​មួយថ្ងៃ ខណៈ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី omicron បន្ត​រាលដាល​។ មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ Sheba របស់​​អ៊ីស្រាអែលបាន​ចាប់ផ្ដើម​ផ្តល់​វ៉ាក់សាំង COVID-19 លើក​ទី​៤ ​ដល់​អ្នកជំងឺ​បេះដូង​កាលពី​ថ្ងៃ​សុក្រ ខណៈ​ដែល​អាជ្ញាធរ​បាន​អនុម័ត​ចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ ​សម្រាប់​អ្នក​ងាយ​រងគ្រោះ​បំផុត​ដោយសារ​វីរុស​នេះ​។ អ៊ីស្រាអែល​ចាប់ផ្តើម​ការសាកល្បង​ដូ​ស​វ៉ាក់សាំង​ទី៤ នៅ​មជ្ឈមណ្ឌល​នៅ​ដើម​សប្តាហ៍​នេះ ដោយ​ផ្តល់​ដល់​បុគ្គលិក​ពេទ្យ​ប្រមាណ ១៥០នាក់​ដែល​បាន​ចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ​លើក​ទី​១ ក្នុង​ខែ​សីហា​។

​អ៊ីស្រាអែល​គឺជា​ប្រទេស​មួយ​ក្នុងចំណោម​ប្រទេស​ដំបូង​គេនៅ​លើ​ពិភពលោក ​ដែល​ដាក់​ឱ្យ​ប្រើ​ប្រាស់​វ៉ាក់សាំង​ការពារ​វីរុស​ឆ្លង​របស់​ក្រុមហ៊ុន Pfizer កាល​ពី​មួយ​ឆ្នាំមុន ហើយ​បាន​ចាប់ផ្ដើម​ណែនាំ​ការ​ចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ​កាលពី​រដូវ​ក្តៅ​មុន​។ ប៉ុន្តែ​ប្រទេសនេះនៅតែ​មើល​ឃើញ​រលក​នៃ​ការ​ឆ្លង​ ដែល​ត្រូវ​បាន​ដាក់​កំហុស​លើ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Delta ហើយ​ក្រុម​មន្ត្រី​បាន​ព្រមាន​អំពី​កត្តា​មួយ​ផ្សេង​ទៀត​ ដែល​ជំរុញ​ដោយ​វីរុស​បម្លែង​ខ្លួន​ថ្មី omicron ដែល​រាលដាល​ឆាប់រហ័ស៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        60
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        89
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        76

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm