ប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតខេត្តក្នុងកំពង់ស្ពឺ កំពុងចូលរួមគាំទ្រដល់ការអភិវឌ្ឍរីកចម្រើននៅក្នុងខេត្ត

2025/07/04 05:14:01 am        337

កំពង់ស្ពឺ៖ ប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតឯកជននៅក្នុងខេត្តកំពង់ស្ពឺ បាននិងកំពុងផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតដល់ប្រជាជន ជាពិសេស ការផ្គត់ផ្គង់ដល់ក្រុមហ៊ុនអាជីវកម្ម រោងចក្រ សហគ្រាសមួយចំនួន ក្នុងតំបន់អាជ្ញាប័ណ្ណរបស់ខ្លួន ដែលជាការចូលរួមចំណែកគាំទ្រដល់ ការអភិវឌ្ឍរីកចម្រើននៅក្នុងខេត្ត។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅក្នុងចុះទស្សនកិច្ចរោងចក្រទឹក ស្អាតរបស់ក្រុមហ៊ុន បុរីកម្មករ ក្នុងខេត្តកំពង់ស្ពឺ ដែលផ្គត់ផ្គង់ទឹកស្អាតដល់រោងចក្រ សហគ្រាស ឧស្សាហកម្ម និងតំបន់លំនៅដ្ឋាន ក្នុងតំបន់ប្រតិបត្តិការចំនួន ៣ នៃខេត្តកំពង់ស្ពឺ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥នេះ, ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរដល់ក្រុមហ៊ុន ទាំងនៅក្នុងការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត និងការវិនិយោគផ្សេងៗទៀត រួមទាំងក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ការគ្រប់គ្រងសំរាម និងវិស័យបដិសណ្ឋារកិច្ចជាដើម។

 ជុំវិញទឹកស្អាតនេះ, ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យក្រុមហ៊ុនបន្តកែលម្អប្រតិបត្តិការបន្ថែម ព្រោះទឹកស្អាតជាសេវាសង្គមចាំ បាច់ ដែលមានផលប៉ះពាល់ផ្ទាល់ដល់សុខភាពសាធារណៈ។ ដើម្បីជំរុញឱ្យកិច្ចដំណើរការអាជីវកម្មឱ្យកាន់តែប្រសើរ ក្រុមហ៊ុនត្រូវ សិក្សាស្វែងយល់បន្ថែមពីបច្ចេកវិទ្យាដែលកំពុងវិវត្តលឿន។ បញ្ហានេះឃើញថា ប្រតិបត្តិករនៅក្នុងប្រទេសមួយចំនួនបានប្រើ AI ដើម្បី បង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ គ្រប់គ្រងសម្ពាធទឹក និងចេញវិក្កយបត្រជាដើម។ ក្រៅពីនេះ ក្រុមហ៊ុនក៏ត្រូវបន្តធ្វើទំនើបកម្ម ប្រតិបត្តិការរបស់ខ្លួន និងស្វែងរកវិធីបង្កើនប្រសិទ្ធភាពបន្ថែមទៀត។

លោក ផាវ ដារ័ត្ន ជាប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតឯកជន តំណាងចំនួន៣ កំពុងផលិត និងផ្គត់ផ្គង់ទឹកស្អាត នៅខេត្តកំពុងស្ពឺ លើកឡើងថា ជុំវិញការធ្វើអាជីវកម្មលើវិស័យទឹកស្អាតនេះ ក្រុមហ៊ុនបានចាប់ផ្តើមតាំងពីឆ្នាំ១៩៩៧ បច្ចុប្បន្នមានបណ្តាញចែកចាយ ទឹកស្អាតជាង ២០០ គីឡូម៉ែត្រ ក្នុងនោះសម្ព័ន្ធក្រុមទាំង ៣ ជំរុញតបណ្តាញបានចំនួនប្រមាណជា ៣ ម៉ឺនខ្នងផ្ទះ ដោយបានគ្រប ដណ្តប់ជិត១០០% ជាពិសេសការផ្តល់សេវាទឹកស្អាតទៅដល់រោងចក្រសហគ្រាសនានា ដើម្បីបង្កភាពងាយស្រួលដល់ការធ្វើអាជីវកម្ម ចំណែកទាក់ទងការអភិវឌ្ឍ ក្រុមហ៊ុនកំពុងសិក្សានៅលើបច្ចេកវិទ្យាថ្មីៗបន្ថែម រួមទាំងការធ្វើទំនើបកម្មប្រព័ន្ធ ដោយប្រើបច្ចេកវិទ្យា SCADA និង GIS ដើម្បីបង្កើនប្រសិទ្ធិភាពប្រតិបត្តិការផងដែរ។

ឯកឧត្តម ហែម វណ្ណឌី លើកឡើងបន្ថែមថា ជុំវិញវិស័យទឹកស្អាតនេះ, ក្រសួងបាននិងកំពុងអនុវត្តគំនិតផ្តួចផ្តើមមួយចំនួន ដើម្បីកែទម្រង់វិស័យទឹកស្អាត ដោយក្រសួងបានបង្កើតក្រុមការងារត្រួតពិនិត្យបច្ចេកទេស ដើម្បីចុះវាយតម្លៃសមត្ថភាពប្រតិបត្តិករ ផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតនៅទូទាំងប្រទេស ហើយថ្មីៗនេះ បានចេញសេចក្តីណែនាំ ឱ្យប្រតិបត្តិករផ្ញើរបាយការណ៍ប្រតិបត្តិការពេញ លេញ និងផែនការវិនិយោគរយៈពេលមធ្យមមកក្រសួង ក្នុងគោលដៅលើកកម្ពស់ការវិនិយោគឯកជន ប្រកបដោយការទទួលខុសត្រូវ និងជំរុញ វឌ្ឍនភាពឆ្ពោះទៅការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៦.១៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm