សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មថ្មីៗសំដៅលើពាណិជ្ជកម្មប្រេងរបស់អ៊ីរ៉ង់ និងក្រុមហេសបូឡា

2025/07/04 04:02:52 pm        213

ក្រសួងរតនាគារសហរដ្ឋអាមេរិក បាននិយាយថា កាលពីថ្ងៃព្រហស្បតិ៍ (០៣ កក្កដា) ទីក្រុងវ៉ាស៊ីនតោនបានដាក់ទណ្ឌកម្មថ្មីៗបន្ថែមទៀតប្រឆាំងនឹងបណ្តាញអង្គភាព ដែលរត់ពន្ធប្រេងអ៊ីរ៉ង់ ក្លែងជាប្រេងអ៊ីរ៉ាក់ និងទៅលើស្ថាប័នហិរញ្ញវត្ថុ ដែលគ្រប់គ្រងដោយក្រុមសកម្មប្រយុទ្ធហេសបូឡា របស់លីបង់។

ក្រសួងរតនាគារលើកឡើងថា បណ្តាញក្រុមហ៊ុនដែលគ្រប់គ្រងដោយជនជាតិអ៊ីរ៉ាក់-អង់គ្លេស ឈ្មោះ Salim Ahmed Said បាននឹងកំពុងទិញ និងដឹកជញ្ជូនប្រេងអ៊ីរ៉ង់ ក្នុងតម្លៃរាប់ពាន់លានដុល្លារ ដែលក្លែងធ្វើជា ឬលាយជាមួយនឹងប្រេងអ៊ីរ៉ាក់ ចាប់តាំងពីយ៉ាងហោចណាស់ឆ្នាំ២០២០ មក។

រដ្ឋមន្រ្តីក្រសួងរតនាគារ លោក Scott Bessent បាននិយាយថា "អាមេរិកនឹងបន្តកំណត់គោលដៅលើប្រភពចំណូលរបស់ទីក្រុងតេអេរ៉ង់ និងបង្កើនសម្ពាធសេដ្ឋកិច្ចកាន់តែធ្ងន់ដើម្បីរំខានដល់ការចូលប្រើប្រាស់ធនធានហិរញ្ញវត្ថុរបស់របបនេះ ដែលជំរុញសកម្មភាពអស្ថិរភាពរបស់ខ្លួន"។

គួរឱ្យដឹងថា សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មជាច្រើនលើការនាំចេញប្រេងរបស់អ៊ីរ៉ង់ ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន និងការផ្តល់មូលនិធិដល់ក្រុមសកម្មប្រយុទ្ធនៅទូទាំងមជ្ឈិមបូព៌ា។ សារព័ត៌មានរ៉យទ័របានរាយការណ៍កាលពីចុងឆ្នាំមុនថា បណ្តាញរត់ពន្ធប្រេងដែលបង្កើតបានយ៉ាងហោច ១ពាន់លានដុល្លារក្នុងមួយឆ្នាំឱ្យអ៊ីរ៉ង់ និងភ្នាក់ងាររបស់ខ្លួន បានរីកលូតលាស់នៅអ៊ីរ៉ាក់ ចាប់តាំងពីឆ្នាំ២០២២មក៕

អត្ថបទដែលទាក់ទង

ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1
ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន

2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm