រុស្ស៊ី ក្លាយជាប្រទេសដំបូងគេដែលទទួលស្គាល់រដ្ឋាភិបាលតាលីបង់នៅអាហ្វហ្គានីស្ថាន

2025/07/04 04:09:56 pm        171

រុស្ស៊ី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី៣ ខែកក្កដា ថា ខ្លួនបានទទួលយកសារតាំងរបស់ឯកអគ្គរដ្ឋទូតថ្មីប្រទេសអាហ្វហ្គានីស្ថាន ដែលធ្វើឱ្យរុស្សីក្លាយជាប្រទេសដំបូងគេដែលទទួលស្គាល់រដ្ឋាភិបាលតាលីបង់របស់ប្រទេសនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍ ក្រសួងការបរទេសរុស្ស៊ីបាននិយាយថា ទីក្រុងមូស្គូ បានមើលឃើញនូវទស្សនវិស័យល្អៗក្នុងការអភិវឌ្ឍទំនាក់ទំនង ហើយនឹងបន្តគាំទ្រទីក្រុងកាប៊ុលក្នុងផ្នែកសន្តិសុខ ការប្រឆាំងភេរវកម្ម និងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មគ្រឿងញៀន។

រុស្ស៊ីក៏បានឃើញឱកាសពាណិជ្ជកម្ម និងសេដ្ឋកិច្ចសំខាន់ៗផងដែរ ជាពិសេសក្នុងវិស័យថាមពល ការដឹកជញ្ជូន កសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធ។ រដ្ឋមន្ត្រីការបរទេសអាហ្វហ្គានីស្ថាន លោក Amir Khan Muttaqi បាននិយាយថាលោក «បានវាយតម្លៃលើជំហានដ៏មុះមុតដែលបានធ្វើឡើងដោយរុស្ស៊ី»។

គ្មានប្រទេសណាផ្សេងទៀតដែលបានទទួលស្គាល់ជាផ្លូវការរដ្ឋាភិបាលតាលីបង់ទេ ដែលបានដណ្តើមអំណាចកាលពីខែសីហា ឆ្នាំ២០២១ ខណៈកងកម្លាំងដឹកនាំដោយសហរដ្ឋអាមេរិក បានចាប់ផ្តើមការដកកងទ័ពចេញពីប្រទេសអាហ្វហ្គានីស្ថានដ៏ច្របូកច្របល់ក្រោយសង្គ្រាមរយៈពេល២០ឆ្នាំ។ ទោះជាយ៉ាងណា ប្រទេសចិន អារ៉ាប់រួម អ៊ូសបេគីស្ថាន និងប៉ាគីស្ថាន ប្រទេសទាំងនេះបានចាត់តាំងឯកអគ្គរដ្ឋទូតប្រចាំទីក្រុងកាប៊ុល ក្នុងជំហានឆ្ពោះទៅរកការទទួលស្គាល់។

ចំណាត់ការរបស់រុស្ស៊ី បង្ហាញពីព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់រដ្ឋបាលក្រុមតាលីបង់ ខណៈខ្លួនព្យាយាមបន្ធូរបន្ថយភាពឯកោពីអន្តរជាតិ។

វាទំនងជាត្រូវបានតាមដានយ៉ាងដិតដល់ពីសំណាក់ទីក្រុងវ៉ាស៊ីនតោន ដែលបានបង្កកទ្រព្យសម្បត្តិធនាគារកណ្តាលរបស់ប្រទេសអាហ្វហ្គានីស្ថានរាប់ពាន់លាន និងបានអនុវត្តទណ្ឌកម្មលើមេដឹកនាំជាន់ខ្ពស់មួយចំនួននៅក្នុងក្រុមតាលីបង់ ដែលបានរួមចំណែកធ្វើឱ្យវិស័យធនាគាររបស់ប្រទេសអាហ្វហ្គានីស្ថាន ត្រូវបានកាត់ផ្តាច់ពីប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        191
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        178
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        178

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm