រដ្ឋបាលស្រុកសង្គមថ្មី នាំយកគ្រឿងឧបភោគបរិភោគ ជូនក្រុមការងារប្រចាំការ នៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍៥០០០ដើម

2025/07/04 04:53:18 pm        181

នៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ លោក ស៊ាប កែវជីវ៉ា អភិបាលស្រុកសង្គមថ្មី បានដឹកនាំក្រុមការងារនាំយកអំណោយជាគ្រឿងឧបភោគបរិភោគជាច្រើនមុខ រួមមាន៖ សាច់ បន្លែបង្ការ មី ត្រីខ ទឹកបរិសុទ្ធ និងសម្ភារៈចាំបាច់ផ្សេងៗទៀត ទៅផ្តល់ជូនក្រុមការងារ​ប្រចាំការនៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍៥០០០ដើម ស្ថិតក្នុងភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ ដើម្បីចូលរួមគាំទ្រ និងលើទឹកចិត្តដល់ក្រុមការងារដែលកំពុងបំពេញតួនាទីភារកិច្ចយ៉ាងសកម្ម ដើម្បីការពារសុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។

ពិធីនេះប្រព្រឹត្តទៅក្រោមវត្តមាន លោក សុខ សាន្តតារ៉ា អភិបាលរងខេត្តព្រះវិហារ ព្រមទាំងមានការចូលរួមពីសំណាក់ លោក លោកស្រី ជាក្រុមការងារប្រចាំការ នៅវត្តពោធិ៥០០០ ដើម ជាច្រើនរូប។

ក្នុងឱកាសនោះ លោក ស៊ាប កែវជីវ៉ា បានឲ្យដឹងថាសម្ភារៈ និងគ្រឿងឧបភោគបរិភោគ​នាំមកជូននាពេលនេះ រួមមាន៖ គោចំនួន 2ក្បាល ជ្រូកចំនួន 5ក្បាល ទឹកសុទ្ធចំនួន ១៣០យួរទឹកត្រី ៣៦យួរ អង្ករចំនួន 2000គីឡូ មី ៣៦កេះ ត្រីខ ៣០យួរ ទឹកស៊ីអ៊ីវចំនួន ២៧យួរ អំបិល ៥៩កញ្ចប់ប៊ីចេង ៧៦កញ្ជប់ ស្ករស ៦០កញ្ចប់ ល្ពៅ ៣តោន សម្ភារៈជាច្រើនមុខទៀត និងថវិការ ៤០ម៉ឺនរៀល។

លោកបន្តថា សម្ភារៈទាំងនេះបានមកពីការគាងគរពីសម្បុរសជន និងរដ្ឋបាលស្រុកសង្គមថ្មី ដើម្បីចូលរួមចំណែកសម្រួលដល់ក្រុមការងារ ប្រចាំការ ដែលបានចំណាយពេលវេលានិង កម្លាំងកាយចិត្ត ក្នុងរៀបចំសន្តិសុខសណ្តាប់ធ្នាប់ ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលបាន​ជម្លៀស​ចេញពីតំបន់ងាយរងហានិភ័យ ក្នុងស្រុកជាំក្សាន្ត មកស្នាក់នៅបណ្ដោះអាសន្ននៅក្នុង តំបន់សុវត្ថិភាពវត្តពោធិ៥០០០ដើម។

ថ្លែងក្នុងឱកាសនោះ លោក សុខ សាន្តតារ៉ា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួម បរិច្ចាគនូវ គ្រឿងឧបភោគបរិភោគទាំងអស់នេះ របស់រដ្ឋបាលស្រុកសង្គមថ្មីក្នុងពេលដ៏សំខាន់នេះ។ ទាំងនេះបញ្ជាក់ឲ្យឃើញពី ការលះបង់របស់រដ្ឋបាលស្រុក ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងស្រុកសង្គមថ្មី ប្រកបដោយសាមគ្គីភាព សមនឹងពាក្យថា ខ្មែរជួយខ្មែរ ជួយគ្នាក្នុងគ្រាលំបាក៕

អត្ថបទដែលទាក់ទង

អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm       
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm