Newcastle ចាប់ផ្ដើម​ដាក់​សំណើ​ទិញ​ខ្សែ​ការពារ​អង់គ្លេស Kieran Trippier ពី Atletico Madrid

2022/01/03 09:16:06 pm        94

​បាល់ទាត់៖ ​ក្លិប​ Newcastle United បាន​ចាប់ផ្តើម​ដាក់​សំណើ​ទិញ​ខ្សែ​ការពារ​ស្លាប​ស្ដាំ​អង់គ្លេស Kieran Trippier ពី​ក្លិប​អេ​ស្ប៉ា​ញ Atletico Madrid ដែល​អាច​ជា​កីឡាករ​ថ្មី​ទី១ ​ក្រោម​ការដឹកនាំ​របស់​លោក Eddie Howe​។ ​​កីឡាករ​វ័យ ៣១ឆ្នាំ​រូប​នេះ​បាន​បង្ហាញ​ខ្លួន​សរុប​ឱ្យ Atletico Madrid ៨៣ប្រកួត​តាំងពី​ផ្លាស់​ពី Tottenham Hotspur នៅ​ឆ្នាំ២០១៩ ក្នុង​តម្លៃ ២០លាន​ផោន​។

​លោក Eddie Howe ធ្លាប់​ធ្វើការ​ជាមួយ Trippier ជំនាន់​លោក​នៅ​ដឹកនាំ Burnley ដោយ​ចុះហត្ថលេខា​នាំ​យក Trippier ពី Manchester City កាលពី​ឆ្នាំ២០១២ បន្ទាប់ពី​ចំណាយ​ពេល​ក្នុង​លក្ខខណ្ឌ​ខ្ចី​។​ ​អ្នកចាត់ការ Atletico Madrid លោក Diego Simeone ក៏បាន​បញ្ជាក់​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ​សៅរ៍​ដែរ​ថា Trippier ផ្លាស់​ទៅកាន់​ទឹកដី​អង់គ្លេស​គឺ​អាស្រ័យ​លើ​រូបគេ​ផ្ទាល់ បន្ទាប់ពី​កីឡាករ​វ័យ ៣១ឆ្នាំ​រូប​នេះ​ធ្លាប់​លើក​ឡើង​ថា ​ចង់​ត្រលប់​ទៅកាន់​ទឹកដី​កំណើត​របស់​ខ្លួន​វិញ​ដែរ​។

​​រំលឹក​ថា Kieran Trippier ធ្លាប់​ត្រូវ​បាន​ចរចា​ផ្ទេរ​មកកាន់​ទឹកដី​អង់គ្លេស​វិញ​ កាលពី​រដូវ​កាល​មុន​ដោយ​ក្លិប​ពីរ​គឺ Manchester United និង Arsenal តែ Atletico Madrid ទាមទារ​ដល់ ៥១លាន​ផោន​។ ​Kieran Trippier ដែល​ជា​សមាជិក​របស់​ក្រុម​អង់គ្លេស​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ Euro ២០២០ កន្លងទៅ​គឺជា​សមាជិក​សំខាន់​របស់ Altetico Madrid ដែល​ឈ្នះ​ពាន La Liga រដូវ​កាល​មុន​។ ​Newcastle បច្ចុប្បន្ន​កំពុង​ឈរ​លេខ ១៩ ក្នុង​តារាង​នៅ​ក្រប​ខណ្ឌ English Premier League៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        79
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        341
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        427

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm