ប្រធានាធិបតីប្រទេសស៊ីរី Ahmed al-Sharaa បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ អំពីសារៈសំខាន់នៃការសាមគ្គីភាពរបស់ប្រទេសស៊ីរី ក្នុងអំឡុងពិធីមួយធ្វើឡើងនៅក្នុងវិមានប្រធានាធិបតីក្នុងទីក្រុងដាម៉ាសរបស់ប្រទេសស៊ីរី ដើម្បីចាប់ផ្តើមនិមិត្តរូបជាតិថ្មីរបស់ប្រទេស។

«អត្តសញ្ញាណដែលយើងចាប់ផ្តើមនៅថ្ងៃនេះ បង្ហាញថាប្រទេសស៊ីរី មិនទទួលយកការខ្វែងគំនិត ឬការបែងចែកគ្នា ហើយចាប់ពីខាងជើងទៅខាងត្បូង និងពីខាងកើតទៅខាងលិច ត្រូវបានបង្រួបបង្រួម ហើយភាពចម្រុះនៃវប្បធម៌ និងជនជាតិភាគតិចជាកត្តានៃការធ្វើឲ្យប្រសើរឡើង មិនមែនជាការខ្វែងគំនិតគ្នា ឬជម្លោះនោះទេ។

និមិត្តរូបថ្មី ពណ៌នាអំពីសត្វខ្លែងដែលមានរោមស្លាបចំនួន១៤ ជានិមិត្តរូបនៃទីក្រុងស៊ីរីទាំងដប់បួន ដែលមានផ្កាយបីនៅខាងលើក្បាលរបស់វា។
ប្រជាជនស៊ីរី ដែលប្រារព្ធពិធីអបអរនិមិត្តរូបថ្មីនៅក្នុងទីលានទីក្រុងផ្សេងៗគ្នារបស់ប្រទេសស៊ីរី បានស្វាគមន៍ការរៀបចំថ្មីនេះ និងបាននិយាយថាវាបង្ហាញពីយុគសម័យថ្មីរបស់ប្រទេសដែលបានកម្ចាត់របបប្រធានាធិបតីស៊ីរី លោក Bashar al-Assad ដែលត្រូវបានបណ្តេញចេញ។
ក្រុមអ៊ីស្លាមនិយម បានចូលកាន់កាប់ប្រទេសស៊ីរីក្នុងខែធ្នូ ឆ្នាំ២០២៤ បន្ទាប់ពីរបបរបស់លោក Assad កាន់អំណាចជាង៦ទសវត្សរ៍។