ជនជាតិ​កូរ៉េខាងត្បូង​ម្នាក់​ឆ្លង​ចូល​តំបន់​គ្មាន​កងទ័ព​ ជា​ការ​រត់ចោលស្រុកដ៏​កម្រ​ចូល​កូរ៉េខាងជើង​

2022/01/03 09:53:21 pm        1.3 K

​កូរ៉េខាងត្បូង​៖ យោធា​កូរ៉េខាងត្បូង​បាន​និយាយ​ថា ពលរដ្ឋ​កូរ៉េខាងត្បូង​ម្នាក់​បាន​ឆ្លងកាត់​ព្រំដែន​ដែលមាន​ការ​យាមកាម​យ៉ាង​តឹងរ៉ឹង ចូលទៅក្នុង​ប្រទេស​កូរ៉េខាងជើងដែល​ទំនងជា​ការរត់​ចោលស្រុកដ៏​កម្រ​។ ​ជនជាតិ​កូរ៉េខាងត្បូង​នេះ​អាច​គេច​ពី​ការ​តាម​ចាប់ខ្លួន​អស់​រយៈពេល​ជាច្រើន​ម៉ោង បើទោះជា​មាន​ប្រតិបត្តិ​ការរុករក​ដោយ​ទាហាន​កូរ៉េខាងត្បូង​ក៏ដោយ​។​

មេទ័ព​ក្នុង​ទីក្រុង​សេ​អ៊ូ​ល​បាន​និយាយ​ថា ពួកគេ​មិន​ដឹង​ថា តើ​បុគ្គល​នោះ​នៅ​មាន​ជីវិត​ឬ​អត់​នោះ​ទេ ប៉ុន្តែ​បាន​ផ្ញើ​សារ​ទៅកាន់​កូរ៉េខាងជើង​ហើយ​ដោយ​សុំ​ឱ្យ​ពួកគេ​ការពារជន​នោះ​។ កូរ៉េខាងជើង​បាន​អនុវត្ត​គោលនយោបាយ​បាញ់សម្លាប់​ចោល​ ចំពោះ​អ្នក​ដែល​រត់គេច​ចេញពី​ប្រទេសអំឡុង​ពេល​មាន​ជំងឺ​រាតត្បាត​សកល។​ អគ្គសេនាធិការ​ចម្រុះ​របស់​កូរ៉េខាងត្បូង (JCS) បាន​និយាយ​ថា ​មនុស្ស​ម្នាក់​ត្រូវ​បាន​គេ​រក ឃើញ​នៅតំបន់​គ្មាន​កងទ័ព (DMZ) ដែល​ខណ្ឌ​ចែក​កូរ៉េ​ទាំងពីរ​នៅ​ចំណុច​មួយនៅ​ឆ្នេរសមុទ្រ​ភាគខាងកើត​ នៅម៉ោង​ប្រហែល ២១:២០​ម៉ោង​ក្នុងស្រុកកាលពី​ថ្ងៃ​សៅរ៍​។​

​កាល​ខែកញ្ញា ឆ្នាំ២០២០ ទាហាន​កូរ៉េខាងជើង​បាន​បាញ់ និង​ដុត​មន្ត្រីជលផល​កូរ៉េខាងត្បូង​ម្នាក់ដែល​បាន​បាត់​ខ្លួន​នៅ​សមុទ្រ​។ ហេតុការ​ណ៍​នេះ​បាន​បង្កឱ្យមាន​ចលាចល។ ទីក្រុង​ព្យុងយ៉ាង​បាន​ស្តីបន្ទោស​ច្បាប់​ប្រឆាំង​វីរុស និង​បាន​សុំ​អភ័យទោស​។​ កាលពីពេល​ថ្មីៗ​នេះ​មេដឹកនាំ​កូរ៉េខាងជើងលោក Kim Jong-un បានប្រកាស​អាសន្ន​ទូទាំងប្រទេស​ និង​បិទ​ទីក្រុង​មួយ បន្ទាប់ពី​អ្នករត់​ចោលស្រុក​កូរ៉េខាងជើង​ម្នាក់ដែល​លោក Kim បាន​និយាយថា មាន​រោគសញ្ញា Covid-19 បាន​ឆ្លង​ចូល​ទៅ​ក្នុង​ប្រទេស​កូរ៉េខាងជើង​ពី​កូរ៉េខាងត្បូង​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am       
បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        219
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        205

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ

2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm