ជនសកម្មប្រយុទ្ធឃើដ នៅភាគខាងជើងអ៊ីរ៉ាក់ នឹងប្រគល់អាវុធជាជំហានដំបូង ឆ្ពោះទៅរកការរំសាយអាវុធ

2025/07/04 10:09:57 pm        57

ក្រុមសកម្មប្រយុទ្ធឃឺដ ដែលបានធ្វើសកម្មភាពបះបោរដ៏រ៉ាំរ៉ៃ នៅក្នុងប្រទេសទួរគី បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមយុទ្ធជនរបស់ខ្លួននៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ នឹងចាប់ផ្តើមប្រគល់អាវុធរបស់ពួកគេ ដែលជាជំហានជាក់ស្តែងដំបូងឆ្ពោះទៅរកការរំសាយអាវុធ ជាផ្នែកនៃដំណើរការសន្តិភាព។

គណបក្សពលករឃើដ ឬ PKK បានប្រកាសកាលពីខែឧសភាថា ខ្លួននឹងរំសាយ និងបោះបង់ជម្លោះប្រដាប់អាវុធ ដោយបញ្ចប់អរិភាពរយៈពេល ៤ទសវត្សរ៍។ ការសម្រេចនេះ បានធ្វើឡើង បន្ទាប់ពីមេដឹកនាំ PKK លោក Abdullah Ocalan ដែលត្រូវបានជាប់ពន្ធនាគារ នៅលើកោះមួយ នៅជិតទីក្រុងអ៊ីស្តង់ប៊ុល ចាប់តាំងពីឆ្នាំ ១៩៩៩ បានជំរុញឲ្យក្រុមរបស់លោក នៅក្នុងខែកុម្ភៈ ដើម្បីរៀបចំសមាជមួយ ហើយរំសាយអាវុធជាផ្លូវការ។

លោក Ocalan មានអាយុ ៧៦ឆ្នាំ នៅតែបន្តមានឥទ្ធិពលយ៉ាងសំខាន់ នៅក្នុងចលនាឃើដ ទោះបីជា   លោកជាប់ពន្ធនាគារ ២៥ឆ្នាំ ក៏ដោយ។ ការអំពាវនាវរបស់លោក ឲ្យបញ្ចប់ការប្រយុទ្ធគ្នា គឺជំហានដ៏សំខាន់មួយ ឆ្ពោះទៅរកការបញ្ចប់ជម្លោះដ៏រ៉ាំរ៉ៃ ដែលបានឆក់យកជីវិតមនុស្សរាប់ម៉ឺននាក់ ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៨០។

គណបក្សពលករឃើដ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃព្រហស្បតិ៍ថា នៅក្នុងការវិ   វឌ្ឍចុងក្រោយនេះ ក្រុមអ្នកប្រយុទ្ធទ័ពព្រៃមួយក្រុម នឹងចុះមកពីលើភ្នំ ហើយនឹងប្រគល់អាវុធរបស់ពួកគេក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីប្រកាសពីឆន្ទៈរបស់ពួកគេដើម្បីសន្តិភាព និងនយោបាយប្រជាធិប   តេយ្យ» ។

ពិធីនេះត្រូវបានគេរំពឹងថា នឹងធ្វើឡើងចន្លោះពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែកក្កដា នៅទីក្រុង Sulaymaniyah នៃតំបន់ពាក់កណ្តាលស្វយ័តឃើដរបស់អ៊ីរ៉ាក់ នឹងជាការឈានទៅរកការរំសាយអាវុធជាក់ស្តែងលើកដំបូង។

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm