លោក Trump ស្វះស្វែងរកកិច្ចព្រមព្រៀងសន្តិភាពអ៊ីស្រាអែល-ហ្កាហ្សា អំឡុងពេលទស្សនកិច្ចរបស់លោក Netanyahu

2025/07/04 10:36:09 pm        57

លោកប្រធានាធិបតី Donald Trump សង្ឃឹមថា នឹងសម្រេចបានកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ ហ្កាហ្សា នៅសប្តាហ៍ក្រោយ ខណៈដែលលោកធ្វើជាម្ចាស់ផ្ទះទទួលនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu នៅសេតវិមាន ខណៈដែលក្រុមចរចារបស់លោក កំពុងកាត់បន្ថយគម្លាតរវាងក្រុមហាម៉ាស និងអ៊ីស្រាអែលលើកិច្ចព្រមព្រៀងមួយ ដើម្បីដោះលែងចំណាប់ថ្នូរ និងបញ្ចប់អរិភាព។

ជំនួបនៅការិយាល័យ Oval Office ជាមួយលោក Netanyahu កាលពីថ្ងៃចន្ទ បន្ទាប់ពីការសម្រេចចិត្តរបស់លោក Trump ក្នុងការវាយប្រហារទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ ហើយបន្ទាប់មកបានសម្របសម្រួលបទឈប់បាញ់រវាងអ៊ីស្រាអែល និងអ៊ីរ៉ង់។ ប្រតិបត្តិការយោធា បានធ្វើឲ្យអ្នកគាំទ្ររបស់ប្រធានាធិបតីមានការបែកបាក់ ដោយអ្នកខ្លះមានអារម្មណ៍ក្បត់នឹងការសន្យារបស់លោក ដើម្បីជៀសវាងសង្គ្រាមថ្មី។

ការលើកឡើងទាំងនេះ បានឆ្លុះបញ្ចាំងពីការសង្ស័យយ៉ាងខ្លាំងអំពីកិច្ចព្រមព្រៀងបទឈប់បាញ់ដ៏មានសក្តានុពលរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដែលលោកប្រធានាធិបតី Trump កំពុងព្យាយាមសម្របសម្រួល។ អ្នកអត្ថាធិប្បាយជាច្រើន បង្ហាញការមិនទុកចិត្តចំពោះចេតនារបស់លោក Netanyahu ដោយលើកឡើងថា លោកមិនបានប្តេជ្ញាចិត្តពិតប្រាកដចំពោះសន្តិភាព។

កិច្ចខិតខំប្រឹងប្រែង ដើម្បីឈានដល់បទឈប់បាញ់បណ្តោះអាសន្ន នៅក្នុងសង្រ្គាមហ្កាហ្សា ហាក់ដូចជាមានការរីកចម្រើន កាលពីថ្ងៃព្រហស្បតិ៍ ស្របពេលមានរបាយការណ៍ថា ក្រុមភេរវករហាម៉ាស អាចគាំទ្រសំណើនេះ ដែលរួមមានការដោះលែងចំណាប់ខ្មាំង ២៨នាក់ និងការចរចាស្តីពីការបញ្ចប់សង្រ្គាម ដែលបានកើតឡើង ចាប់តាំងពីខែតុលា ឆ្នាំ ២០២៣ ។

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm