កូរ៉េខាងត្បូង៖ នៅថ្ងៃចន្ទនេះលោកប្រធានាធិបតីកូរ៉េខាងត្បូង Moon Jae-in បានសន្យាប្រើខែចុងក្រោយនៃការកាន់តំណែងរបស់លោក ជំរុញឲ្យមានរបកគំហើញការទូតជាមួយកូរ៉េខាងជើង ទោះបីជាមានភាពស្ងៀមស្ងាត់ពីទីក្រុងព្យុងយ៉ាងជុំវិញបំណងរបស់លោក សម្រាប់ការប្រកាសសន្តិភាពរវាងប្រទេសបងប្អូនទាំង២ ក៏ដោយ។

លោក Moon បាននិយាយនៅក្នុងសុន្ទរកថាឆ្នាំថ្មីចុងក្រោយរបស់លោកមុនពេលអាណត្តិ ៥ឆ្នាំរបស់លោកនឹងត្រូវបញ្ចប់នៅដំណាច់ខែឧសភាថា រដ្ឋាភិបាលនឹងស្វែងរកប្រក្រតីភាពនៃទំនាក់ទំនងអន្តរកូរ៉េ និងវិថីគ្មានពេលបកក្រោយឈោងចាប់សន្តិភាពឲ្យបាន។ លោកសង្ឃឹមថា កិច្ចខិតខំប្រឹងប្រែងសម្រាប់សន្ទនានេះនឹងបន្តនៅក្នុងរដ្ឋបាលថ្មីបន្ទាប់ទៀតផងដែរ។ នៅក្នុងសុន្ទរកថាឆ្លងឆ្នាំថ្មីរបស់មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un ពុំបាននិយាយពីការអំពាវនាវរបស់លោក Moon សម្រាប់ការប្រកាសជាផ្លូវការនូវការបញ្ចប់សង្គ្រាមកូរ៉េចន្លោះពីឆ្នាំ១៩៥០ ដល់ឆ្នាំ១៩៥៣ ឬការចរចារំសាយនុយក្លេអ៊ែរដែលកំពុងជាប់គាំងជាមួយសហរដ្ឋអាមេរិកទេ។
លោក Moon បានរៀបចំឲ្យមានកិច្ចប្រជុំកំពូលជាច្រើនលើក រួមទាំងជំនួបម្ដងនៅក្នុងទីក្រុង Pyongyang អំឡុងការចរចាឆ្នាំ២០១៨ និង២០១៩ មុនពេលការចរចាបានជាប់គាំង ស្របពេលកិច្ចព្រមព្រៀងនានាជុំវិញការទាមទារជាអន្តរជាតិ ឲ្យកូរ៉េខាងជើងបោះបង់ចោលឃ្លាំងអាវុធនុយក្លេអ៊ែរ និងការអំពាវនាវរបស់ទីក្រុង Pyongyang ដល់ទីក្រុង Washington និង Seoul បន្ធូរបន្ថយទណ្ឌកម្ម និងទម្លាក់ចោលគោលនយោបាយអរិភាពនានា៕
អត្ថបទ៖ សុខមាន