ពលរដ្ឋតាមជនបទក្នុងខេត្តកំពង់ឆ្នាំង កំពុងរីករាយនឹងការទទួលផ្លូវល្អធ្វើដំណើរ និងការប្រកបរបរចិញ្ចឹមជីវិត

2025/07/04 03:45:53 pm        394

កំពង់ឆ្នាំង៖ ប្រជាពលរដ្ឋរស់នៅតាមទីជនបទ ខេត្តកំពង់ឆ្នាំង កំពុងមានការសប្បាយរីករាយ និងថ្លែងអំណរគុណ ដល់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលបាននិងខិតខំជួសជុលកែលម្អផ្លូវនានា ឲ្យបានធ្វើដំណើរកាន់តែងាយស្រួល ហើយពេលទៅណាមកណា ដើម្បីប្រកបរបរចិញ្ចឹមជីវិត ក៏បានឆាប់រហ័ស និងសុវត្ថិភាពជាងមុន ទាំងរដូវប្រាំង និងរដូវវស្សា ។

ប្រជាពលរដ្ឋរស់នៅស្រុកទឹកផុស និងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង លើកឡើងថា ការអភិវឌ្ឍផ្លូវឲ្យកាន់តែធ្វើដំណើរស្រួលជាងមុននេះ បានឆ្លើយតបទៅនឹងតម្រូវការចាំបាច់​របស់ពួកគាត់ ដែលជាប្រជាពលរដ្ឋនៅតាមទីជនបទ ជាពិសេស ធ្វើឲ្យស្រួលនាំកសិផល​ទៅកាន់ទីផ្សារ កូនចៅទៅរៀនក៏ស្រួល សុវត្ថិភាព ហើយពេលឈឺថ្កាត់ម្ដងៗ ទៅពេទ្យក៏លឿនជាងមុន ។

ពួកគាត់ បានបន្តថា ការអភិវឌ្ឍនេះ ពិតជាចំនូវអ្វីដែលពួកគាត់ចង់បាន ព្រោះកាលណាមាន​ផ្លូវល្អធ្វើដំណើរ បានជួយកាត់បន្ថយការចំណាយពេលវេលា និងថវិកាក្នុងការធ្វើដំណើរ ហើយពួកគាត់ក៏បានជឿជាក់ថា រាជរដ្ឋាភិបាលក៏នឹងបន្តអភិវឌ្ឍន៍ភូមិដ្ឋាននានា ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ។

ក្នុងឱកាសតំណាងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យ និងវាយតម្លៃដំណាក់កាលទី១ លើការងារថែទាំជាប្រចាំផ្លូវចំនួន ១០ខ្សែ ជាប្រភេទផ្លូវក្រាលកៅស៊ូ DBST ស្ថិតក្នុងស្រុករលាប្អៀរ ស្រុកទឹកផុស និងស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានមានប្រសាសន៍ថា ផ្លូវគឺជាសរសៃរឈាមដ៏សំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ និងប្រជាពលរដ្ឋរស់ ទាំងនៅក្នុងទីក្រុង និងទីជនបទ ។

ឯកឧត្តមបានបន្តថា ដោយមើលឃើញពីសារប្រយោជន៍ នៃផ្លូវជនបទនេះហើយ ទើបក្នុងនាម​ជាសេនាធិការរបស់រាជរដ្ឋាភិបាល គឺក្រសួងអភិវឌ្ឍន៍ជនបទ កំពុងខិតខំធ្វើយ៉ាងណា​ប្រែក្លាយផ្លូវនៅទីជនបទនានា ពីផ្លូវដី ទៅជាផ្លូវក្រាលកៅស៊ូ ចាក់បេង និងក្រាលគ្រួសក្រហម រួមជាមួយនឹងការកសាងនូវស្ពាន ឬសំណង់សិល្បៈការផ្សេងៗ ដើម្បីជាប្រយោជន៍ដល់ពលរដ្ឋនៅទីជនបទ ។

ជាមួយនេះ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមរួមគ្នាថែទាំផ្លូវនានា ដែលរាជរដ្ឋាភិបាលបានខិតខំអភិវឌ្ឍ និងចំណាយថវិកាដ៏ច្រើន ដើម្បីកសាងឡើង តាមរយៈការមិននាំគ្នាកាប់គាស់ ចាក់ដីផ្ទះខ្ពស់ជាងផ្លូវ ឬដឹកលើសទម្ងន់ជាដើម ៕អត្ថបទ បាន សុខរិទ្ធិ 

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសេដ្ឋកិច្ចក្រៅប្រព័ន្ធ ផ្សព្វផ្សាយការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅខេត្តតាកែវ
2025/11/15 03:22:07 pm        1
ពលរដ្ឋខ្មែររស់នៅអាមេរិក និងអូស្រ្តាលី បន្តថ្កោលទោសចំពោះទាហានថៃដែលបាញ់ប្រហារមកលើពល រដ្ឋខ្មែរនៅភូមិព្រៃចាន់
2025/11/15 03:10:44 pm        1
ក្រុមគ្រូពេទ្យមន្ទីរពេទ្យព្រះអង្គឌួង បានចុះពិនិត្យសុខភាពភ្នែកដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋខេត្តតាកែវ
2025/11/15 03:01:52 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ការផ្ទុះដ៏ធំធ្វើឲ្យកក្រើកតំបន់ឧស្សាហកម្ម នៅខាងក្រៅរដ្ឋធានីរបស់អាហ្សង់ទីន

2025/11/15 03:23:00 pm
​គណៈកម្មាធិការសេដ្ឋកិច្ចក្រៅប្រព័ន្ធ ផ្សព្វផ្សាយការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅខេត្តតាកែវ
2025/11/15 03:22:07 pm
​ពលរដ្ឋខ្មែររស់នៅអាមេរិក និងអូស្រ្តាលី បន្តថ្កោលទោសចំពោះទាហានថៃដែលបាញ់ប្រហារមកលើពល រដ្ឋខ្មែរនៅភូមិព្រៃចាន់
2025/11/15 03:10:44 pm
​ក្រុមគ្រូពេទ្យមន្ទីរពេទ្យព្រះអង្គឌួង បានចុះពិនិត្យសុខភាពភ្នែកដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋខេត្តតាកែវ
2025/11/15 03:01:52 pm
​ពលរដ្ឋភៀសសឹក ៥០០គ្រួសារមកពីភូមិព្រៃចាន់ និងភូមិជោគជ័យ បានទទួលអំណោយសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត
2025/11/15 02:56:34 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/11/14 04:42:56 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/11/12 10:51:36 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/11/13 09:56:23 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/11/15 06:21:03 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/11/12 03:11:04 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am