រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុអ៊ីតាលី លោក Giancarlo Giorgetti បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ( Donald Trump) បានរង្គោះរង្គើ» ដល់សណ្តាប់ធ្នាប់ពិភពលោក តាមវិធីសំខាន់ៗចំនួនបីគឺ ពន្ធគយ ពន្ធអន្តរជាតិ និងវិមាត្រហិរញ្ញវត្ថុដែលពាក់ព័ន្ធនឹងប្រាក់ដុល្លារ។
លោកបានថ្លែងថា៖«ទី គឺពន្ធគយ ទី២ គឺពន្ធអន្តរជាតិ។ ទី៣ និយាយសំដៅទៅលើវិមាត្រហិរញ្ញវត្ថុ និងកម្លាំងទាក់ទងនៃប្រាក់ដុល្លារ ដែលជាទម្រង់នៃពន្ធមិនច្បាស់លាស់»។ «យើងត្រូវតែដឹងពីវិធីទាំងបីនេះ»។

លោកបានសង្កត់ធ្ងន់ថា តម្លៃប្រាក់ដុល្លារអាមេរិកធ្លាក់ចុះ ក្លាយជាឱកាសសម្រាប់យកពន្ធ ដោយធ្វើឲ្យ ទំនិញអាមេរិក មានតម្លៃថោក និងទំនិញនាំចូលឡើងថ្លៃ ដែលធ្វើឲ្យប៉ះពាល់លំហូរពាណិជ្ជកម្មអន្តរជាតិ។
ការអត្ថាធិប្បាយរបស់លោក Giorgetti បានធ្វើឡើង ចំពេលមានជម្លោះពាណិជ្ជកម្មបន្តរវាងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ដែលបង្កឡើងដោយការវិលត្រឡប់របស់លោក ត្រាំ ទៅកាន់សេតវិមាន កាលពីដើមឆ្នាំនេះ។
