រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយសមភាគីអាល្លឺម៉ង់ លោក Johann Wadephul ថា ប្រទេសចិន មិនបានផ្គត់ផ្គង់អាវុធដែលបង្កគ្រោះថ្នាក់ដល់អាយុជីវិត ដល់ភាគីណាមួយនៃជម្លោះអ៊ុយក្រែនទេ ហើយអនុវត្តការគ្រប់គ្រងយ៉ាងតឹងរ៉ឹងលើការនាំចេញទំនិញដែលអាចប្រើប្រាស់បានទាំងស៊ីវិលនិងយោធា។
លោកបាននិយាយថា៖«ខ្ញុំបានពិភាក្សាជាមួយលោករដ្ឋមន្ត្រី Wadephul អំពីវិបត្តិអ៊ុយក្រែន និងបញ្ហាសំខាន់ៗដទៃទៀត។ ជំហររបស់ចិន គឺច្បាស់ណាស់៖ យើងកំពុងខិតខំប្រឹងប្រែង ដើម្បីសម្រេចបាននូវសន្តិភាព និងការចរចា។ យើងមិនផ្គត់ផ្គង់អាវុធដែលបង្កគ្រោះថ្នាក់ដល់អាយុជីវិត ដល់ភាគីជម្លោះនោះទេ។ យើងអនុវត្តការគ្រប់គ្រងយ៉ាងតឹងរ៉ឹងលើការនាំចេញទំនិញ ដែលអាចប្រើប្រាស់បានទាំងស៊ីវិលនិងយោធា រួមទាំងយានដ្រូនផងដែរ។

លោក វ៉ាង យី បានលើកឡើងពីពាក្យសម្តីមួយចំនួនរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ( Xi Jinping) ថា «មិនមានដំណោះស្រាយងាយស្រួលចំពោះបញ្ហាដ៏ស្មុកស្មាញនេះទេ»។
លោក វ៉ាង យី បាននិយាយថា៖១យើងស្វាគមន៍ចំពោះតួនាទីសកម្មរបស់ភាគីផ្សេងៗ ក្នុងការសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពដ៏ទូលំទូលាយ យូរអង្វែង និងមានចំណងផ្លូវច្បាប់ និងការកសាងរចនាសម្ព័ន្ធ សន្តិសុខប្រកបដោយតុល្យភាព ប្រសិទ្ធភាព និងស្ថិរភាព នៅក្នុងទ្វីបអឺរ៉ុប និងការស្ដារឡើងវិញនូវសន្តិភាពយូរអង្វែងនៅអឺរ៉ុប»។ «ស្ថានការណ៍ពិភពលោក កាន់តែមានភាពចលាចល យើងកាន់តែច្រើនពឹងផ្អែកលើកិច្ចសហប្រតិបត្តិការ»។
