រលកកម្តៅនៅប្រទេសអាល្លឺម៉ង់ នាំឲ្យភ្លើងឆេះព្រៃកើតឡើងនៅតាមរដ្ឋជាច្រើននៅភាគខាងកើតប្រទេសអាល្លឺម៉ង់ ក្នុងនោះក្រុមភ្នាក់ងារពន្លត់អគ្គិភ័យនៅតាមតំបន់មួយចំនួន កំពុងព្យាយាមពន្លត់ភ្លើងឆេះព្រៃដែលនៅមិនទាន់អាចគ្រប់គ្រងបាននាថ្ងៃសុក្រនេះ ។
នៅទីក្រុង Gohrischheide ស្ថិតក្នុងរដ្ឋ Saxony នគរបានរាយការណ៍ថា អ្នកបើកបរឧទ្ធម្ភាគចក្ររបស់ពួកគេ បានព្យាយាមទម្លាក់ទឹកលើតំបន់ភ្លើងឆេះព្រៃ ។

យោងតាមសេចក្តីរាយការណ៍ពីសារព័ត៌មានអាល្លឺម៉ង់ បានឲ្យដឹងថា ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យជិត ៥០០នាក់ បានព្យាយាមពន្លត់ភ្លើងឆេះព្រៃនៅរដ្ឋ Saxony និងរដ្ឋ Thuringia ។
សេចក្តីរាយការណ៍បន្តថា ភ្នាក់ងារពន្លត់អគ្គិភ័យ ២នាក់ បានរងរបួសធ្ងន់ធ្ងរ ហើយអ្នកស្រុកជាង ១០០នាក់ ត្រូវបានជម្លៀសចេញ ។
ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យជួបការលំបាកខ្លាំងក្នុងការទៅជិតអណ្តាតភ្លើង ពីព្រោះថា ភ្លើងឆេះព្រៃនេះ ស្ថិតក្នុងតំបន់អតីតមូលដ្ឋានហ្វឹកហ្វឺនយោធា ជាទីដែលមានហានិភ័យនៃការផ្ទុះគ្រាប់ ៕
