ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បាននិយាយនៅថ្ងៃសុក្រនេះថា ខ្លួនបានកត់ត្រាការសម្លាប់មនុស្សចំនួន ៦១៣នាក់ ក្នុងតំបន់ហ្កាហ្សា នៅជិតក្បួនរថយន្តជំនួយមនុស្សធម៌ និងនៅតាមកន្លែងចែកចាយជំនួយ ដែលគ្រប់គ្រងដោយអង្គការអាមេរិកគាំទ្រដោយអ៊ីស្រាអែល ចាប់តាំងពីអង្គការនេះ បានចាប់ផ្តើមប្រតិបត្តិការលើកដំបូង នៅចុងខែឧសភា។

អ្នកនាំពាក្យលោកស្រី Ravina Shamdasani បាននិយាយថា ការិយាល័យសិទ្ធិ មិនអាចកំណត់ការទទួលខុសត្រូវចំពោះការសម្លាប់នេះទេ។ ប៉ុន្តែលោកស្រី បាននិយាយថា៖«វាពិតច្បាស់ណាស់ថា យោធាអ៊ីស្រាអែល បានបាញ់ផ្លោង និងបាញ់ទៅលើជនជាតិប៉ាឡេស្ទីន ដែលព្យាយាមទៅដល់កន្លែងចែកចាយជំនួយ» ដែលដំណើរកា ដោយមូលនិធិមនុស្សធម៌ហ្កាហ្សា (GHF)។
លោកស្រី បាននិយាយថា ភ្លាមៗនោះ ពុំច្បាស់ទេថាតើមនុស្សប៉ុន្មាននាក់ ត្រូវបានស្លាប់ នៅកន្លែងចែកជំនួយរបស់មូលនិធិ GHF និងប៉ុន្មាននាក់ ត្រូវបានសម្លាប់នៅក្បែរក្បួនរថយន្តជំនួយ?
