ក្រសួងការបរទេសចិននិយាយនៅថ្ងៃសុក្រនេះថា ចិនសង្ឃឹមថា ឥណ្ឌានឹងបញ្ឈប់ប្រើប្រាស់បញ្ហាទីបេតិ៍ ដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ខ្លួន ហើយត្រូវចៀសវាងការធ្វើឲ្យប៉ះពាល់ដល់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី ។
រដ្ឋមន្រ្តីជាន់ខ្ពស់មួយរូបរបស់ឥណ្ឌា បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា មានតែសម្តេចសង្ឃ Dalai Lama និងអង្គការដែលទ្រង់បង្កើតឡើងប៉ុណ្ណោះ ទើបមានសិទ្ធិអំណាចកំណត់អត្តសញ្ញាណអ្នកបន្តវេនរបស់ព្រះអង្គជាមេដឹកនាំសាសនាព្រះពុទ្ធតំបន់ទីបេតិ៍ ដែលជាសេចក្តីអត្ថាធិប្បាយដ៏កម្រមួយផ្ទុយគ្នាស្រឡះនឹងគោលជំហរប្រកាន់ភ្ជាប់ជាយូររបស់ចិន ។

ទីក្រុងប៉េកាំង និយាយថា ខ្លួនមានសិទ្ធិអនុម័តអ្នកស្នងសម្តេចសង្ឃ Dalai Lama ដែលជាមរតកពីសម័យអធិរាជ។
សម្តេចសង្ឃ Dalai Lama ដែលបានយាងរត់ភៀសខ្លួនទៅកាន់ប្រទេសឥណ្ឌាកាលពីឆ្នាំ ១៩៥៩ ក្រោយបដិវត្តន៍ពណ៌ពុំបានសម្រេចប្រឆាំងនឹងការគ្រប់គ្រងរបស់ចិន មានសង្ឃដីកាកាលពីថ្ងៃពុធថា ពេលព្រះអង្គសុគត ព្រះអង្គនឹងចាប់ជាតិឡើងវិញជាមេដឹកនាំសាសនាបន្ទាប់ ហើយមានតែអង្គការ Gaden Phodrang Trust មួយប៉ុណ្ណោះដែលអាចកំណត់អត្តសញ្ញាណអ្នកបន្តវេនរបស់ព្រះអង្គ ។ កាលពីមុនព្រះអង្គ ធ្លាប់មានសង្ឃដីកាថា អ្នកស្នងតំណែងនោះ ត្រូវតែចាប់កំណើតនៅក្រៅប្រទេសចិន ៕
