នាយករដ្ឋមន្ត្រី​កម្ពុជា ​ឡាវ ​វៀតណាម​ ប្តេជ្ញា​ពង្រឹង​កិច្ច​សហការ​គាំទ្រ​គ្នាទៅ​វិញ​ទៅ​មក​ជាពិសេសការ​ទប់ស្កាត់​កូវីដ​១៩

2021/04/27 09:59:58 am        80

 

ភ្នំពេញ​៖ នាយករដ្ឋ​មន្រ្តី​ទាំង​បី ​ប្រទសក​ម្ពុជា​ ឡាវ ​វៀតណាម ​បាន​ឯកភាព​គ្នា​ពង្រឹង​បន្ថែម​នូវ​កិច្ច​សហប្រតិបត្តិការ និងការ​គាំទ្រ​គ្នាទៅវិញទៅមក​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​-១៩​។

 ការ​ឯកភាព​គ្នាបែប​នេះ​របស់​មេ​ដឹក​នាំ​ទាំង​បី​ប្រទេស​ត្រូវ​បាន​ធ្វើឡើ​ង​តាម​រយៈ​កិច្ច​ប្រជុំ​តាម​ប្រព័ន្ធ​វីដេអូម្សិលមិញ​នេះ។​

នាយករដ្ឋ​មន្រ្តី​ទាំង​បី ​ក៏បា​ន ​ឯក​ភាព​គ្នា​ក្នុង​ការ​ផ្តល់​ការ​ចាក់​វ៉ាក់​សាំងកូវីដ​-១៩​ ទៅ​វិញ​ទៅ​មក​ដោយ​មិនគិតថ្លៃ​ដល់​មន្រ្តី​ការទូត ​និង​សិស្ស​និស្សិត​កម្ពុជា ​ឡាវ ​និង​វៀតណាម ​ដែល​កំពុង​ស្នាក់​នៅ​ក្នុង​ប្រទេស​នីមួយៗ​។

នាយករដ្ឋ​មន្រ្តី​ទាំងបី ​បានស​ម្តែង​នូវ​ការ​ពេញ​ចិត្ត​រួម​គ្នា​ចំពោះ​ទំនាក់​ទំនង ​និង​កិច្ច​សហប្រតិបត្តិការ ដែលកំពុង​មាន​ការ​រីក​ចម្រើន​លើ​គ្រប់វិស័យ​រវាង​ប្រទេ​សទាំ​ង​បី ​ទោះ​បី​ស្ថិត​ក្នុង​កាលៈទេសៈ​នៃ​ភាព​ប្រឈម​ខ្លាំងបណ្តាល​ពី​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ​-១៩ ​ក៏​ដោយ​។ នាយករដ្ឋ​មន្រ្តី​ទាំង​បី​ ក៏​បាន​កត់​សម្គាល់​ដោយ​ក្តីរីករាយ​នូវ​ការ​កើន​ឡើង​នៃ​ទំហំ​ពាណិជ្ជ​កម្ម​រវាង ​កម្ពុជា-​ឡាវ ​និង​ កម្ពុជា-​ វៀតណាម​។

ថ្នាក់​ដឹក​នាំទាំ​ង​បី ​បាន​ឯកភាព​ពង្រឹង​បន្ថែម​កិច្ច​សហប្រតិបត្តិការ លើ​វិស័យ​នយោបាយ​ សន្តិសុខ ការពារជាតិ ការគ្រប់​គ្រង​ព្រំដែន ​ពាណិជ្ជកម្ម ​និង​វិនិយោគ ​ការ​តភ្ជាប់​ ថាមពល​ និង​អប់រំ​។ នាយក​រដ្ឋ​មន្រ្តី​ទាំងបី​ ក៏បាន​ឯកភាព​បន្ត​រក្សា ​និង​អនុវត្ត​ន៍​យ៉ាង​មាន​ប្រសិទ្ធ​ភាព​នូវ​យន្តការ​នៃកិច្ច​សហប្រតិបត្តិការ​ដែល​មានស្រាប់ -​ ជំរុញ​កិច្ច​សហប្រតិបត្តិកា​រ​រវាង​បណ្តា​ខេត្ត​ជាប់​ព្រំដែន ​- អនុវត្តន៍​ឱ្យ​មាន​ប្រសិទ្ធភាព​នូវ​រាល់​កិច្ចព្រម​ព្រៀង​ស្តីពី​ការ​គ្រប់​គ្រង​ព្រំដែន ​- សហការ​បន្ថែម​ក្នុង​ការការពារ​សន្តិសុខ​តាម​បណ្តោយ​ព្រំដែន​រួម​ - សម្រប​សម្រួល​សកម្មភាព​ពាណិជ្ជ​កម្ម​ និង​វិនិយោគ ​ព្រម​ទាំង​ការ​ឆ្លង​កាត់​របស់​ប្រជាជន ​និង​ទំនិញ​នៅតាម​បណ្តាប៉ុ​ស្តិ៍​ត្រួត​ពិនិត្យ​ព្រំដែន​។

នៅក្នុងវិស័យ​ការ​តភ្ជាប់ ​នាយករដ្ឋ​មន្រ្តី​ទាំងបី​ បាន​ឯកភាព​ពិចារណា​អំពី​ការ​ដំណើរ​ការ​ឡើង​វិញ​នូវ​ការហោះហើ​រ​អន្តរជាតិ​រវាង​កម្ពុជា ​ឡាវ​ និ​ង​វៀតណាម ​ដើម្បី​ជំរុ​ញពាណិជ្ជ​កម្ម​ និង​ការ​វិនិយោគ ​ក៏​ដូច​ជា​ការ​ផ្លាស់​ប្តូរ​រវា​ងប្រជាជន​នៃ​ប្រទេស​ទាំង​បី។​

នៅក្នុង​កិច្ច​សហប្រតិបត្តិការ​ក្រប​ខណ្ឌអ​នុតំបន់ ​នាយក​រដ្ឋម​ន្រ្តីទាំ​ងបី ​បាន​ឯកភាព​ពន្លឿន​ការ​អនុវត្ត​ផែន​ការ​ការ​តភ្ជាប់​សេដ្ឋ​កិច្ច CLV ដល់ឆ្នាំ២០៣០ ដោយផ្តោតលើកិច្ចស​ហប្រតិបត្តិការ​ក្នុង​ការ​គៀង​គរ​ធនធាន​ពីដៃ​គូអភិវឌ្ឍន៍​ ដើម្បី​ស្ថាបនា​ផ្លូវ​ល្បឿន​លឿន​ហាណូយ-​វៀង​ចន្ទន៍​ ផ្លូវ​រថភ្លើង​វៀងចន្ទន៍-វង្សអាន និងផ្លូវរថភ្លើងភ្នំពេញ-ហូជីមិញ។

ជាងនេះទៅទៀត នាយករដ្ឋមន្រ្តីវៀតណាម និងឡាវ បាន​បញ្ជាក់សារ​ជា​ថ្មី​នូវ​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​គាំទ្រយ៉ាង​ពេញទំ​ហឹង​ចំពោះក​ម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះរៀ​ប​ចំ​កិច្ច​ប្រជុំ​កំពូល​អនុតំបន់​មេគង្គលើក​ទី​៧ ​នៅក្នុង​ខែ​មីនា ​ឆ្នាំ​២០២១ ​កិច្ច​ប្រជុំ​កំពូល ​ASEM ​លើក​ទី​១៣ ​នៅ​ចុង​ឆ្នាំ២​០២១ ​និង​ប្រធាន​អាស៊ាន​ក្នុង​ឆ្នាំ២០២២​។

ទន្ទឹម​នេះ ​នាយក​រដ្ឋ​មន្រ្តី​ទាំងបី ​បាន​ឯកភាព​ចាត់​តាំង​ឱ្យក្រ​សួង-​ស្ថាប័ន​ពាក់ព័ន្ធ​ និង​អាជ្ញាធរ​ខេត្តពាក់ព័ន្ធ​ទាំង​អស់​អនុវត្តន៍​នូវ​ការ​ព្រម​ព្រៀងគ្នា ​ដែល​បាន​សម្រេច​នៅ​ក្នុង​ជំនួប​តាម​ប្រព័ន្ធ​វីដេអូ​នេះ ​ក៏ដូ​ច​ជាកា​របង្កើន​មិត្តភាព ​និង​កិច្ច​សហប្រតិបត្តិ​ការ​ពហុវិស័យ​រវាង​បណ្តា​ប្រទេស​ទាំង​បី ​កម្ពុជា-​ឡាវ និ​ង​វៀតណាម​។

ជាចុង​បញ្ចប់ ​ថ្នាក់​ដឹក​នាំ​ទាំង​បី​ក៏​បាន​ផ្លាស់​ប្តូរ​ទស្សនៈ​គ្នា ​លើ​បញ្ហា​តំបន់ ​និង​អន្តរជាតិ ​ដែល​ជា​ផលប្រយោជន៍ ​និង​ក្តី​បារម្ភ​រួម​ផង​ដែរ​៕ អត្ថបទ៖ មុត សុទ្ធ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        129
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm